ខេត្តបាត់ដំបង ៖ សមត្ថកិច្ចខេត្តបាត់ដំបងចាប់ឃាត់ខ្លួនបុរសម្នាក់ និងថ្នាំញៀន១កញ្ចប់បញ្ជូ នទៅតុលាការ នាល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៥ នេះ ខណៈពេលដែលសមត្ថកិច្ចចុះប្រតិបត្តិការ ដើរល្បាតក៏ប្រទះឃើញបុរសរូបនេះកំពុងតែ ចែកចាយគ្រឿងញៀនកាលពីល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥នេះ នៅចំណុចភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ។ តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យខាងលើនេះ មានឈ្មោះ មុត ចាន់រើន ហៅ ម៉ៅ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅផ្ទះជួល ម្តុំភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំ បង ។
ប្រភពបានបន្តទៀតថា ជនសង្ស័យខាងលើនេះ គឺជាមុខសញ្ញាចែកចាយ និងជួញដូរគ្រឿង ញៀនយ៉ាងសកម្ម នៅម្តុំតំបន់ខាងលើ ។ ចំណែកវត្ថុតាងដែលរឹបអូសបានមាន ថ្នាំញៀនប្រភេទម៉ាទឹ កកកចំនួន១កញ្ចប់ទម្ងន់០,៤៤ក្រាម ទូរស័ព្ទដៃស៊េរីចាស់ចំនួន១គ្រឿង ។
ជនសង្ស័យខាងលើរូបនេះបានសារភាពថា ខ្លួនជាអ្នកយកគ្រឿងគ្រឿនទាំងនេះ យកទៅឱ្យម៉ូ យដែលគេរង់ចាំនៅចំណុចខាងលើ ហើយក៏ជួបសមត្ថកិច្ចតែម្តង ។ គេបានបន្តទៀតថា ថ្នាំញៀនទាំង នេះ គេបានទទួលពីបុរសម្នាក់ដែលគេមិនស្គាល់ឈ្មោះជាអ្នកយកមកឱ្យ គេលក់បន្ត ។
ពាក់ព័ន្ធទៅនឹងបញ្ហនេះ សមត្ថកិច្ចសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពេលប្រទះឃើញ មានបុរស ឬយុវជនណាម្នាក់ដែលសេពឬចែកចាយនូវគ្រឿងញៀន ត្រូវរាយការណ៍ជូនសមត្ថកិច្ច ដើ ម្បីរួមគ្នាថែរក្សានូវសន្តិសុខ និងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ ចំណុច ៕



































