​​តុលាការ​ដោះលែង​ក្មេងស្រី​ដែល​ចាប់​ក្មេង​អាយុ​៣​ឆ្នាំ​ជ្រមុជ​ទឹក​សម្លាប់​ដោះយក​ក្រ​វឹល​ដោយ​ឱ្យ​សង​ប្រាក់​២​ពាន់​ដុល្លារ

0

ខេត្ដ​កំពង់ស្ពឺ ៖ សាលាដំបូង​ខេត្ដ កំពង់ស្ពឺ​បានចេញ​ដីកា​ដោះលែង​ក្មេងស្រី​ដែល​ចាប់​កុមា​អាយុ​៣​ឆ្នាំ ជ្រមុជ​ទឹក សម្លាប់​យក​ក្រ​វឹល​មាស​២​ហ៊ុន នៅ​ភូមិ ក្រាំងស្វាយ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង បន្ទាប់ពី​បាន​សាកសួរ​អស់ មួយ​ព្រឹក​ថ្ងៃទី​៧​មករា ប៉ុន្ដែ​តុលាការ​បាន បង្គាប់​ឱ្យ​ម្ដាយ​ឪពុក​ក្មេងស្រី​ដៃដល់​ផ្ដល់​សំណង​២​ពាន់​ដុល្លារ​ទៅ គ្រួសារ​ក្មេងស្រី​រងគ្រោះ ។​​លោក សម សាក់ នាយ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ដ​កំពង់ស្ពឺ​បានឱ្យដឹងថា ករណី​ក្មេងស្រី​សម្លាប់​កុមារី​ម្នាក់​យក ក្រ​វឹល​២​ហ៊ុន​នោះ តុលាការ​បានចេញ ដីកា​មិនឱ្យ​ឃុំខ្លួន​នោះទេ​ព្រោះថា​ក្មេងស្រី​ដៃដល់​មាន​អាយុ​ក្រោម​១៤ ឆ្នាំ ។​IMG_0358
​លោក ប្រាប់ថា តុលាការ​បានចេញ ដីកា​ឱ្យ​ក្មេង​នោះ​នៅក្រៅ​ឃុំ ដោយ​ផ្អែក លើ​ច្បាប់​ដែល​ក្មេង​អាយុ​ក្រោម​១៤​ឆ្នាំ មិនអាច​ឃុំខ្លួន​បាន ព្រោះ​នៅ​ជា​អនីតិជន​នៅឡើយ ប៉ុន្ដែ​តុលាការ​បាន​បង្គាប់​ឱ្យ ម្ដាយ​សង​ប្រាក់​២​ពាន់​ដុល្លារ​ទៅឱ្យ​គ្រួសារ ក្មេងរងគ្រោះ​តែ​មិនទាន់​សងលុយ​ភ្លាមៗ​ទេ ព្រោះ​ជីវភាព​ក្រីក្រ​ពេក ។​
​លោក មុត តារា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ​ដែល​កាន់​សំណុំ​រឿងនេះ​បានឱ្យដឹង​កាលពី​ថ្ងៃ ចន្ទ​ថា តាមច្បាប់​ក្នុង​មាត្រា​៩៦​និង​មាត្រា​២១២ ក្រមព្រហ្មទណ្ឌ​មិនអាច​ឃុំខ្លួន​ក្មេង​ដៃ ដល់​បានទេ បើ​មាន​អាយុ​ក្រោម​១៤​ឆ្នាំ តែ​តុលាការ​នឹង​ប្រកាស​ពី​ទោសកំហុស របស់គេ​ហើយ​ឱ្យ​ម៉ែឪ​ផ្ដល់​សំណង ។​IMG_0359
​គួរ រំឭកថា កុមារី​រងគ្រោះ​ហៀក គឹម​ឆេង អាយុ​៣​ឆ្នាំ ត្រូវ​ក្មេង​ដៃដល់ ឈ្មោះ​ឆេង សេងហុង អាយុ​១៣​ឆ្នាំ ជា​បងប្អូន​ជីទួតមួយ​រស់នៅ​ភូមិ​ក្រាំង ស្វាយ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ចាប់​ព​កុមារី​រងគ្រោះ​ទៅ​ជ្រមុជ​ទឹកអូរ ចម្ងាយ​ពី​ផ្ទះ​១​គីឡូម៉ែត្រ​ស្លាប់​រួច​ដោះ យក​ក្រវិល​មាស​២​ហ៊ុន​ទៅ​លក់​ទិញ ទូរស័ព្ទដៃ ប៉ុន្ដែ​បន្ទាប់ពី​រកឃើញ​សាក សព និង​ការស្រាវជ្រាវ​របស់​សម​ត្ថ​កិច្ច ក្មេងស្រី​នេះ​ត្រូវ​ឃាត់ខ្លួន​នៅ​ថ្ងៃអាទិត្យ កសាង​សំណុំរឿង​ទៅ​តុលាការ ៕