​​ចេញពី​ហាង​ម៉ាស្សា​បើករថយន្ត​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាលឱ្យ​រង​ការខូចខាត​តែ​សំណាងល្អ​គ្មាន​អ្នករងរបួស​

0

ភ្នំពេញៈ ​បុរស​ម្នាក់​បានចេញ​ពី​ហាង​ម៉ាស្សា​មួយកន្លែង​ហើយ​បាន​បើករថយន្ត​ក៏​ជ្រុល​ទៅបុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជិត​ទីនោះ​បណ្តាលឱ្យរ​ប៉ើ​ករង​ការខូចខាត​យ៉ាងដំណំ​ប៉ុន្តែ​សំណាងល្អ​មិនមាន​អ្នករងរបួស​នោះ​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​នឹង​៥០​

នាទី​យប់​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​២០១៥​នៅ​ចំនុច​ផ្ទះ​លេខ​៥៧C Eo​តាម​បណ្តោយ​ផ្លូវ​លេខ​១៩៣​2ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១​ខណ្ឌចំការមន​។​​ ​ប្រភព​ពត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នា​ក់បាន​បើករថយន្ត​MITSUBISHI TRITON ពណ៍​ខ្មៅ​មួយគ្រឿង​ចេញពី​ហាង​ម៉ាស្សា​មួយកន្លែង​យីហោ​ដោយ​បានចេញ​រថយន្ត​បើក​តាម​បណ្តោយ​ផ្លូវ​លេខ​១៩៣​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​តែ​ចេញពី​ក្នុង​ហាង​ម៉ា​ស្សាបាន​ប្រមាណ​ជា​២០​ម៉ែត្រ​ស្រាប់តែ​រថយន្ត​រេ​ចង្កូត​ជ្រុល​ទៅបុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​ប៉ើង​ដាច់​3ចំណែក​រថយន្ត​បាន​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​បង្ក​ការភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំ​រោម​មើល​យ៉ាង​កុះករ​ប៉ុន្តែ​មិន​បណ្តាលឱ្យ​ន​ណា​ម្នាក់​រងរបួស​នោះទេ​។​ប្រភព​បន្តថា​នេះ​ពិតជា​សំណាង​ហើយ​ព្រោះថា​នៅមុន​នឹង​បន្តិច​ម្ចាស់ផ្ទះ​បាន​អង្គុយលេង​នៅខាងមុខ​ផ្ទះ​គ្រាន់តែ​ចូលទៅក្នុង​ផ្ទះ​បាន​មួយសន្ទុះ​ក៏​ស្រាប់​តែមាន​គ្រោះថ្នាក់​នេះ​4កើតឡើង​តែម្តង​ហើយក៏​មាន​ប្រជាពលរដ្ឋ​ផ្ទះ​ជិតខាង​នៅ​យ៉ាងច្រើន​កុះករ​តែ​មិនមាន​ត្រូវ​បងប្អូន​ណា​ម្នាក់​ទេ​គ្រាន់តែ​ខូចខាត​ទ្រព្យសម្បត្តិ​តែប៉ុណ្ណោះ​។​​ ​ក្រោយពេល​កើតហេតុ​ក៏មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ធ្វើការ​អន្តរាគមន៍​ភ្លាមៗ​ដល់​កន្លែងកើតហេតុ​ប៉ុន្តែ​ម្ចាស់​រថយន្ត​បង្ក​មិន​រត់​ទៅណា​នោះទេ​ហើយ​បាន​យល់ព្រម​សង​នៅ​ថ្លៃ​ខូចខាត​ទាំងអស់​ដើម្បី​បញ្ចប់រឿង​៕