​​យុវជន​២​នាក់​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​រថយន្ត​បណ្តាលឱ្យ​របួសធ្ងន់​ស្រាល​

0

​ភ្នំពេញៈ យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​ដោយសារតែ​ពួកគេ​បាន​ជិះ​ម៉ូតូ​លឿន​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​ទៅបុក​រថយន្ត​ចំពាក់​កណ្តាល​ពេញទំហឹង​បាន​រង​ការខូចខាត​។​
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បានកើត​ទ្បើង​កាលពី​វេលា​ម៉ោង​១០​នឹង​៥០​4នាទី​យប់​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​២០១៥​តាម​បណ្តោយ​ផ្លូវ​លេខ​១០៦​កែង​នឹង​ផ្លូវ​លេខ​១០៨​ស្ថិតក្នុង​សង្កាត់​វត្តភ្នំ​ខណ្ឌដូនពេញ​។​​ ​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​នារី​ម្នាក់​ជិះ​រថយន្ត​វី​ស្តូព​ណ៍ ក្រហម​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-5411 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៦​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ខ​ណះ​3មកដល់​ចំណុច​ផ្លូវបំបែក​ជា​៤​កែង​នឹង​ផ្លូវ​លេខ​១០៨​ស្រាប់​តែមាន​យុវជន​២​នាក់​បាន​ជិះ​ម៉ូតូ​ធូ​ដេ​ជិះ​ឌុប​គ្នា​តាម​បណ្តោយ​ផ្លូវ​លេខ​១០៨​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​ទៅបុក​ចំពាក់​កណ្តាល​រថយន្ត​ពេញទំហឹង​បណ្តាលឱ្យ​អ្នក​ឌុប​ផ្លោង​ទៅ​បោក​ក្បាល​ជាមួយនឹង​កញ្ចក់​រថយន្ត​រងរបួស​ធ្ងន់​ចំណែក​ម្នាក់ទៀត​រងរបួស​ស្រាល​។​​ ​ក្រោយពេល​កើតហេតុ​ភាគី​ទាំងសងខាង​បានធ្វើការ​សម្របសម្រួល​គ្នា​ដោយ​ភាគី​ខាង​រថយន្ត​មិន​ចង់​វែងឆ្ងាយ​ច្រើន​ក៏​ចេញថ្លៃ​ព្យាបាល​ឱ្យទៅ​ខាង​ភាគី​ម៉ូតូ​ដើម្បី​បញ្ចប់រឿង​ព្រោះ​មិន​ចង់​រំខាន​ដល់​សមត្ថកិច្ច​៕21