ភ្នំពេញៈ ស្ត្រីម្នាក់ដែលមានផ្ទៃពោះបានរងរបួសធ្ងន់និងបុរសម្នាក់រងរបួសបែកមុខបែកមាត់ដោយសារតែពូកគេកំពុងជិះម៉ូតូសេ១២៥មួយគ្រឿងហើយត្រូវស្ត្រីវ័យចំណាស់ម្នាក់បើករថយន្តកាមរីបាឡែនហើយបត់ឆ្លងផ្លូវមិនប្រយ័ត្នបានជ្រុលបុកម៉ូតូពេញទំហឹង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ៅង១៨និង៤០នាទីយប់ថ្ងៃទី០៧ខែមករា ឆ្នាំ២០១៥នៅចំណុចអនុសាខាកាក់បាទក្រហមតាមបណ្តោយផ្លូវជាតិលេខ៤ស្ថិតក្នុងសង្កាតចោចៅខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះវ៉ាគន្ទាភេទស្រីអាយុ២៥ឆ្នាំ (មានផ្ទះពោះ) និងម្នាក់ទៀតឈ្មោះឌីនភេទប្រុសអាយុ៣០ឆ្នាំនាក់ទាំង២ស្នាក់នៅភូមិត្រពាំងក្រសាំងសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។
តាមសាក្សនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេសង្កេតឃើញជនរងគ្រោះជិះម៉ូតូសេ១២៥មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AY-9735 បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទីសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកាមរីបាឡែនពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2M-5236 បើកបរដោយស្ត្រីម្នាក់បានបើកបញ្ជ្រាស់ទិសគ្នាហើយបានបត់ឆ្លងផ្លូវមិនបានប្រយ័ត្នក៏ជ្រុលបុកម៉ូតូបណ្តាលឲ្យនាក់ជិះម៉ូតូរងរបួសធ្ងន់និងស្រាល។
បន្ទាប់ពីកើតហេតុម្ចាស់រថយន្តបានចុះពីលើរថយន្តហើយបានមកជេប្រមាតទៅលើភាគីខាងម៉ូតូដោយប្រើពាក្យមិនសំរម្យដោយហាងខ្លួនមានលុយនិងអំណាចថែទាំងអាងខ្លួនមានបងប្អូនធ្វើការនៅបញ្ជាការកងទ័ព្ធជើងគោកដែលនៅជិតកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕




































