​​រថយន្ត​កុងតឺន័​ក្រុមហ៊ុន​តិច​ស្រ៊ុន​បុក​ម៉ូតូ​ស្មាស​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​រងរបួស​ម្នាក់​

0

ភ្នំពេញៈ ​នារី​ម្នា​ក់បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ខណៈ​ពួកគេ​កំពុង​ជិះ​ម៉ូតូ​ស្មាស​រ៉េ​វូ​មួយគ្រឿង​ហើយ​ត្រូវបាន​រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន​ផែ​ស្ងូ​ត​តិច​ស្រ៊ុន​បត់​ចូលក្នុង​ផែង​បាន​បុក​និង​កិន​។​1ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​និង​៤០​នាទី​យប់​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ផែ​ស្ងូ​ត​តិច​ស្រ៊ុន​តាម​បណ្តោយ​ផ្លូវ​អូ​ឌឹ​ម​ស្ថិតក្នុង​ភូមិ​ជំ​ពូ​វ័ន​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​​ ​ជនរងគ្រោះ​ដែល​ស្លាប់​ត្រូវបាន​គេ​ស្គាលឈ្មោះ​ស្រី​ល័​ក្ខ​ភេទ​ស្រី​អាយុ​២០​ស្នាក់នៅ​ជិត​កន្លែងកើតហេតុ ចំណែក​នាក់​រងរបួស​ភេទ​ស្រី​អាយុ​២០​ឆ្នាំ​មុខ​របស​ជាក​ម្មការ​នី​រោងចក្រ​នៅ​មិនទាន់​ស្គាល់ឈ្មោះ​ពិតប្រាកដ​នោះទេ​2
​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​នារី​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មាស​រ៉េ​វូ​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​អូ​ឌឹ​ម​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ស្រប​ជាមួយ​រថយន្ត​កុងតឺន័រ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-4045 ខណៈ​មកដល់​ចំណុច​មុខ​ក្រុមហ៊ុន​ផែស្ងួត​តិច​ស្រ៊ុន​ស្រាប់តែ​រថយន្ត​បត់​ស្តាំ​ចូក​ក្នុង​ក្នុង​ផែ​របស់ខ្លួន​ដោយ​មិនបាន​មើល​ម៉ូតូ​ដែល​ជិះ​ស្រប់គ្នា​ក៏បាន​បុក​ហើយ​កិន​បណ្តាល​ឲ្យ​នារី​ម្នាក់​បាន​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ធ្ង​រ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាម​។​ចំណែក​រថយន្ត​បង្ក​បាន​បើក​ចូល​សំងំ​ខាងក្នុង​ផែ ធ្វើ​ដូច​មិនដឹង​រឿង​អី​។​3
​ ​សាក្សី​ដដែល​បាន​បន្តថា​បន្ទាប់ពី​កើតហេតុ​ដោយ​គ្មាន​ម្ចាស់​កុងតឺន័រ ចេញមុខ​មក​ដោះស្រាយ​ប្រជាពលរដ្ឋ​ជាច្រើន​ប្រមាណ​៤០​ទៅ​៥០​នាក់​បាន​ប្រ​ត្តិ​កម្ម​ដោយ​គិតថា​សមត្ថកិច្ច​មិន​យកចិត្តទុកដាក់​នៅលើ​រឿងហេតុ​ខាងលើ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាននាំគ្នា​យក​ដំ​ថ្ម​គុប​កំទិច​រថយន្ត​របស់​ស​ម​ត្ថ​កិច្ច​មួយគ្រឿង​និង​ដុត​ទីស្នាក់ការ​ប៉ុស្តិ៍​សន្តិសុខ​ដែល​នៅ​ច្រកចូល​ផែ​ស្ងូ​ត​តិច​ស្រ៊ុន​បណ្តាល​ឲ្យ​ឆេះ​ខ្ទិច​គ្មាន​សល់ ។​4
​ ​ក្រោយពេល​កើតហេតុ​គេ​សង្កេតឃើញ​លោក​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​លោក​យិ​ម​សារ៉ាន់​បាន​ចុះ​មកដល់​ចំណុក​កើតហេតុ​ហើយ​បា​នស​ម្រ​ប់​សម្រួល​ទៅលើ​ប្រជាពលរដ្ឋ​និង​យក​រថយន្ត​បង្ក​ខាងលើ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ដើម្បី​រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​រីឯ​សព​នារី​រងគ្រោះ​សមត្ថកិច្ច​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕