ពលរដ្ឋ​គ្រីមៀ​អបអរ​សាទ​រជ័យ​ជំ​នៈ​ក្នុង​ការបោះឆ្នោត​ប្រជាមតិ​ចូល​ជាមួយ​រុស្ស៊ី​

ពលរដ្ឋ​គ្រីមៀ​រាប់ពាន់​នាក់​នាំគ្នា​ដង្ហែ​ក្បួត​អបអរសាទរ​នៅ​ជ័យ​ជំ​នៈ​ក្នុង​ការបោះឆ្នោត​ប្រជាមតិ​កាលពី​ថ្ងៃ​ទី​១៦​មីនា ចូល​ជាមួយ​ប្រទេស​រុស្ស៊ី​ដោយ​ផ្តាច់ខ្លួន​ចេញពី​ប្រទេស​អ៊ុ​យក្រែន​។ ក្រោយ​លទ្ធផល​បណ្តោះអាសន្ន​បានប្រកាស់ ពលរដ្ឋ​នៅ​ទីក្រុង​Simferopol តំបន់​គ្រីមៀ​ប្រមាណ​ជិត​២​

មឺននា​ក់​បាន​នាំគ្នា​ដង្ហែ​ក្បួន នៅ​ទីលាន ឡេ​នី​ន​។ ចំនួន​ពលរដ្ឋ​ចូលរួម​កើនឡើង​ជា​បន្តបន្ទាប់​។​
​តំណាងរាស្ត្រ​ប៉ូឡូញ​លោក Mateush ដឹកនាំ​ក្រុង​សង្គេតការ​អន្តរជាតិ​បានឲ្យដឹងថា​តាម​គម្រោង​ក្រុម​សង្គេតការ​អន្តរជាតិ និង​បង្ហាញ​របាយការណ៍​ចុងក្រោយ​របស់​ខ្លួន​ស្ត្រី​ពី​សកម្មភាព​បោះឆ្នោត​មតិ​នៅគ្រីមៀ​។ លោក​បន្ត​ទៀត​ថា​ការបោះឆ្នោត​នោះ​ប្រព្រិត​ទៅ​តាម​ច្បាប់​អន្តរជាតិ​ដែល​បានកំណត់​។​
​នៅ​សប្តាហ៍​ក្រោយ​គ្រីមៀ​និង​បង្ហាញ​រូបិយវត្ថុ Ruble របស់​រុស្ស៊ី​ប្រើប្រាស់​នៅ​តំបន់​នេះ​ជា​ផ្លូវការ ទទឹម​និង​ក្រដាស់ប្រាក់ Hryvnia របស់​អ៊ុ​យក្រែន​។​ដូច្នេះ​តំបន់គ្រីមៀនិ​ង​ប្រើប្រាស់​ទាំងប្រាក់​អ៊ុយ​គ្រែ​ន​និង​រុស្ស៊ី​។​
​នាយក​រដ្ឋមន្ត្រីគ្រីមៀ​បា​ន​បញ្ចាក់​ថា ការ​ដែល​សាធារណរដ្ឋ​គ្រីមៀ​ចូល​ជាមួយ​ប្រទេស​រុស្ស៊ី គឺ​ត្រូវ​ចំណាយពេល​យ៉ាងតិច​១​ឆ្នាំ ហើយ​វា​អាច​នឹង​កើតឡើង​ឆាប់​ជា​ង​នេះ​អាស្រ័យទៅលើ​ស្ថានភាព​ជាកស្តែង​។ នាយករដ្ឋមន្ត្រី​Aksyonov បន្តទៀតថា គ្រីមៀ​នៅតែរ​ក្សាទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​អ៊ុ​យក្រែន​ដដែល​មិន​មែន​«​ឆ្លងស្ពាន់​រួច​រូស​ស្តា​ន​ចោល​»​នោះឡើយ​។​
​ការបោះឆ្នោត​ប្រជាមតិ​នៅគ្រីមៀ បាន​ធ្វើឡើង​ក្រោយពេល​បាតុកម្ម​ក្លាយទៅជា​អំពើ​ហឹង្សា​នៅ​ទីក្រុង​គីវ​ប្រទេ​អ៊ុ​យក្រែន​ធ្វើឲ្យ​ប្រធានាធិបតី Viktor Yanukovich ត្រូវ​សភា​ដក​ហូត​ដំណែង​។ តំបន់​ស្វាយ័ត​គ្រីមៀ​ដែល​មាន​ពលរដ្ឋ​រុស្ស៊ី​ភាគច្រើន​រសនៅ​មិន​ឯកភាព​ទទួលយក​រដ្ឋាភិបាល​ថ្មី​របស់​ទីក្រុង​គីវ ដោយ​ព្រួយបារម្ភណ៍​ថា រដ្ឋាភិបាល​នោះ​មិន​ការពារ​ផលប្រយោជន៍​ដល់​ពលរដ្ឋ​គ្រីមៀ​។​
​នៅពេល​នេះ​គ្រីមៀ​នឹង​ក្លាយទៅជា​ផ្នែក​មួយរប​ស់​ប្រទេស​រុស្ស៊ី​ដោយ​ពិតប្រាកដ ដោយសារ​តែ​ពលរដ្ឋ​នៅ​ទីនោះ​រហូតដល់​ទៅ​ជាង​៩៥​ភាគរយ​បោះឆ្នោត​គាំង​ទ្រ​ដាក់បញ្ចូល​តំបន់​នេះ​នៅ​ក្រោម​ការគ្រប់គ្រង​របស់​រុស្ស៊ី​។​
​ប្រធាន​គណកម្មការ​បោះ​ឆ្នោត​ប្រជាមតិ​លោក​Mykhaylo Malyshev បានឲ្យដឹងថា​តាម​លទ្ធផល​ជា​បឋម​ក្រោយ​ការរាប់​សន្លេក​ឆ្នោត​បាន​ជាង​៧៤​ភាគរយ មានតែ​សម្លែង​ប្រឆាំង​ចូល​ជាមួយ​រុស្ស៊ី​តែ​៣​ភាគរយ​ប៉ុណ្ណោះ​និង​១​ភាគរយ​សន្លឹក​ឆ្នោង​មិន​ស្រប់ច្បាប់​។​
​នាយករដ្ឋមន្ត្រី គ្រីមៀ​លោក​Sergey Aksyonov បានឲ្យដឹងថា លោក​បាន​ដាក់​លិខិត​សំ​ចូល​ជាមួយ​ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃទី​១៧​មីនា ។ នៅ​ថ្ងៃនេះ​ដែរ​លោក​ក៏​បាន​បញ្ចូន​គណប្រតិភូ​មួយ​ក្រុម​ទៅ​កាន់​ប្រទេស​រុស្ស៊ី​ពិភាក្សា​លម្អិត​ស្តីពី​ការដាក់​បញ្ចូល​គ្រីមៀ​ក្នុងទឹកដី​រុស្ស៊ី​។ សភាគ្រីមៀ​នឹង​បើក​កិច្ចប្រជុំ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​ពិភាគ្សា​ពី​បញ្ហា​ទាំងនោះ​។​ក្នុងពេល​ជាមួយ​គ្មាន​នេះ​ប្រធានរដ្ឋសភាគ្រី​មៀប​ង្ហា​ញក្តី​សង្ឃឹម​ថា​រុស្ស៊ី​និ​ឆ្លើយតប​ឲ្យ​បាន​ឆាប់​បំផុត​។​
​ប្រធាន​គណកម្មកា​រស​ហគ​មន៍​អឺរ៉ុប​លោក​Jose Manuel Barroso ប្រកាស់​ថា​ការបោះឆ្នោតផ្តាល់​ប្រជាមតិ​នៅគ្រីមៀ​ស្តីពី​ការផ្តាច់​ខ្លួន​ចេញពី​អ៊ុ​យក្រែ​ន​ចូល​ជាមួយ​រុស្ស៊ី​គឺជា​ការខុសច្បាប់​ដោយ​លោក​បញ្ចាក់​ថា​សហគមន៍​អឺរ៉ុប​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នោះឡើយ​។​អ៊ឺរ៉ុប​នឹង​ប្រឆាំង​ប្រទេស​រុស្ស៊ី​ពាក់ព័ន្ធ​រឿងនេះ​។​អឺរ៉ុប​នឹង​ដាក់​ទណ្ឌកម្ម​ដល់​មន្ត្រី​មួយចំនួន ក៏ដូចជា​បង្កក​ប្រាក់ បុគ្គល ស្ថាប័ន​ដែល​ពាកព័ន្ធ​ក្នុង​ហេតុ​ការ​នោះ​៕
crimea-voting