បុរស​ម្នាក់​ដោយសារ​ស្រវឹង​ជោកជាំ​បាន​បើករថយន្ត​ទៅមុខ​លែងរួច

0

ភ្នំពេញ=​បុរស​ម្នាក់​ដោយសារ​ស្រវឹង​ជោកជាំ​បាន​បើករថយន្ត​ទៅមុខ​លែងរួច ក៏​ឈប់សម្រាក​លង់លក់​នៅ​កន្លែង​លក់​មីឆា ដោយ​ទុក​រថយន្ត​របស់ខ្លួន​ចោល​នៅ​កណ្តាលផ្លូវ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃទី​០៨​ខែមករា​ឆ្នាំ​២០១៥ នៅ​ជិត​កា​រ៉ា​អូ​ខេ នគរ​សំរិទ្ធ តាម​បណ្តោយ​ផ្លូវ​លេខ​១៨ ២​ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ។​Image4
​ប្រភពព័ត៌មាន​ពី​អ្នករត់​ម៉ូតូ​នៅ​ជិត​កន្លែង​និង​អ្នកលក់​មីឆា​បានឱ្យដឹងថា បុរស​ម្នាក់​ខាងលើនេះ​បាន​បើករថយន្ត​កាមរី ឆ្លាម​មួយគ្រឿង ពណ៌ ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ 2F-0076 ដោយ​មើលទៅ​ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ លុះ​ពេលមកដល់​ចំណុច​ខាងលើ​ស្រាប់​បុរស​នោះ​ឈប់​រថយន្ត ក៏​ដើរ​រេ​ពេញ​ផ្លូវ មក​កន្លែង​លក់​មីឆា អង្គុយ​លើ​កៅអី​ហើយ​ថែមទាំង​ប្រាប់​គេ​អោយ​ដាក់​មីឆា​អោយ​ខ្លួន មួយ​ចាន​ទៀត តែ​មិនទាន់បាន​ញុំ​មីឆា​ផង​នោះ បុរស​នេះ​ក៏​ដេក​លង់លក់​ស្កប់ស្កល់ តែម្តង សូម្បីតែ​អ្នកលក់​មីឆា នាំគ្នា​ទៅ​ចាប់​អង្រួន​ដាស់​ក៏​មិន ព្រម​ភ្ញាក់​ដែរ ។Image2 ដោយ​ឃើញបែបនេះ​អ្នកលក់​មីឆា បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​អោយ​ចុះជួយ​ព្រោះតែ​បុរស​ម្នាក់នេះ​គាត់​បាន​ចត់​រថយន្ត​នៅ​កណ្តាលផ្លូវ ហើយ​ដេក​ធ្វើ​មិន ដឹង ដូច​គ្មាន​ជំពាក់​អ្នកណា​សោះ ។ ភ្លាមៗ​សមត្ថកិច្ច​ក៏​មកដល់​កន្លែងកើតហេតុ​ក៏បាន​ដើរទៅ​ដាស់​បុរស​នេះ​ជាង​កន្លះ​ម៉ោង ក៏​នៅតែ​មិន​ព្រម​ភ្ញាក់ ទៀត ។ ទោះយ៉ាងណា​បុរស​ដែរ​ដេក លង់លក់​ស្កប់ស្កល់​នេះ​បាន​ក៏​ដឹងខ្លួន​វិញ​ប្រហែលជា​ពីរ​ម៉ោង​ក្រោយ ក៏​ក្រោក​ឡើងវិញ​ក៏​បុរស​រូបនេះ​បាន​ឡើង​បើករថយន្ត ខ្លួន​ចេញ​ចាក់ចេញ​ទៅវិញ​តែម្តង ៕