កំពង់ឆ្នាំង៖ស្ត្រីចំណាស់ញៀននឹងល្បែងចំនួន៣នាក់ ក្នុងចំណោមអ្នកលេងល្បែងបៀតង ជា ច្រើននាក់ត្រូវបានកម្លាំងនគរបាល សង្កាត់និងក្រុងកំពង់ឆ្នាំង ធ្វើការចាប់ឃាត់ខ្លួននៅវេលម៉ោង២និង៣០នាទី រសៀលថ្ងៃទី០៧ខែមករា ឆ្នាំ២០១៥ នៅក្នុងលំនៅដ្ឋានផ្ទះមួយខ្នងស្ថិតក្នុងភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
លោក ម៉ា យន់ មន្ត្រីនគរបាលក្រុងកំពង់ឆ្នាំង បាននិយាយថាៈ ម្ចាស់ផ្ទះដែលញៀននឹងល្បែង
ហើយបើកដៃអោយគេលេងល្បែងបៀតង ជារៀងរាល់ថ្ងៃនោះឈ្មោះ ផល ធូ អាយុ៦៥ឆ្នាំ រស់នៅភូមិឃុំ ខាងលើ ចំណែកស្ត្រីម្នាក់ទៀត ឈ្មោះ សំ ធី អាយុ៤៧ឆ្នាំ ។ លោកបានបន្តថាៈ ដោយមានសេចក្តីរាយការជាថាៈ នៅផ្ទះខាងលើមានលេងល្បែងបៀតង (បៀចិន) ជារៀងរាល់ថ្ងៃ លោកបានទទួលការបញ្ជាពីលោក អធិការ ដឹកនាំកម្លាំងចុះទៅពិនិត្យមើល ហើយ
ក៏បានប្រទះឃើញមនុស្សស្រីៗជាច្រើននាក់កំពុង លេងបៀតងមែន ពេលនោះគ្រាន់តែឃើញសមត្ថកិច្ចនគរបាលទៅដល់ ស្រីៗដែលមានកម្លាំងរត់ប្រសាច គេច ខ្លួនអស់ នៅសល់តែស្រី្តចំណាស់ៗចំនួន៣នាក់ ក្នុងនោះម្នាក់ចាស់ពេកមិនបានយកមកកាន់អធិការ ដ្ឋាននគរបាលទេ គឺយកតែស្ត្រីម្ចាស់ផ្ទះឈ្មោះ ផល ធូ និងស្ត្រីអ្នកលេងបៀតងឈ្មោះ សំ ធី តែ២នាក់
ប៉ុណ្ណោះយកមកកាន់អធិការដ្ឋាន នគរបាលក្រុង រួមជាមួយវត្ថុតាង មានកម្រាលក្រាល
លេងបៀតង ឈើមានដោតកៅស៊ូទ្រនាប់ជើង សម្រាប់កាវបៀតងជាច្រើនដើម ធុងទឹកកក និងបៀតងជាច្រើនសន្លឹក ។លោកបានបន្តថាៈ នៅពេលយកមកដល់អធិការដ្ឋាននគរបាលក្រុង ស្ត្រីឈ្មោះ ផល ធូ ម្ចាស់ផ្ទះមានជម្ងឺលើសឈាមចាស់បានរើឡើងវិញ ធ្វើអោយមានការភ្ញាក់ផ្អើល និងធ្វើអោយមន្ត្រីនគរបាលព្រួយបារម្មណ៏ពីសុខភាព របស់ស្ត្រីរូបនោះ ក៏បានសុំយោបល់លោកព្រះរាអាជ្ញាអមសាលាដំបូងខេត្ត ហើយក៏បានអោយស្ត្រីខាងលើ និងស្ត្រីឈ្មោះ សំ ធី ត្រឡប់ទៅផ្ទះវិញ តែបានធ្វើការអប់និងធ្វើកិច្ចសន្យា បញ្ឈប់ សកម្មភាព លេង និងអោយគេលេងល្បែងបៀ តង នេះជាបន្តទៀត ។
សូមបញ្ជាក់ថាៈ ល្បែងស៊ីសងនៅក្នុងក្រុងកំពង់ឆ្នាំង នៅមានកើតច្រើនកន្លែងទៀតដោយលួច លាក់ ឬដោយសារកាឃុបឃិតដែលមន្ត្រីមានសមត្ថកិច្ចនៅពុំទាន់បានបង្ក្រាបអោយអស់នៅឡើយ ទាំង កន្ទុយលេខ ទាំងលេងបៀរផែ និងជល់មាន់ជាដើម ៕



































