កំពង់ឆ្នាំង៖រថយន្តទួរីសមួយគ្រឿងដឹកគ្រាប់សណ្តែកពេញ បានដាច់កង់ទៅមុខលែងរួចនៅចំពាក់កណ្តាលផ្លូវជាតិ បណ្តាលអោយមានការចង្អៀតចរាចរណ៏ជាង១ម៉ៅងទាំងព្រឹកផងដែរ
ហេតុការណ័នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១៣នាទីព្រឹកនៅតាមបណ្តោយ
ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលារប្អៀរ រថយន្តដែលដាច់កង់នៅកណ្តាលផ្លូវខាងលើនេះ ម៉ាកទួរីស ពណ៏ខៀវពាក់ស្លាកលេខ ភ្នំពេញ ២ជេ ៣៨៥០។
បុរសម្នាក់ដែលជាម្ចាស់រថយន្តដឹកគ្រាប់សណ្តែកខាងលើនេះបានអោយដឹងថា៖ គាត់២នាក់កូនស្រីរបស់គាត់បានដឹកគ្រាប់សណ្តែកនេះចេញពីខេត្តពោធិសាត់ ទៅលក់នៅកោះធំក្នុង
ខេត្តកណ្តាល ពេលបើកមកដល់ចំណុចកើតហតុខាងលើ ក៏ស្រាប់តែកង់រថយន្តរបស់គាត់ខាងក្រោយផ្នែកខាងឆ្វេង បានដាច់ចេញពីរថយន្ត ធ្វើអោយរថយន្តរបស់គាត់ធ្លាក់មួយចំហៀងអូសនិងថ្នល់ប្រមាណជា៥ម៉ែត្រទើបឈប់ ជាមួយគ្នានោះដែរការ៉ុងសណ្តែកដែលនៅក្នុងរថយន្តមួយចំនួនបានធ្លាក់រាយប៉ាយពេញផ្លួវផងដែរ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា៖ការដាច់កង់រថយន្តខាងលើនេះពុំបានបង្កអោយមាននណាម្នាក់រងរបួសឡើយ ហើយលោកបានអប់រំអ្នកបើកបរក៏ដូចជាម្ចាស់រថយន្តអោយមានការប្រុងប្រយត្ន័ និងត្រូវចេះពិនិត្យរថយន្តរបស់ខ្លួនគ្រប់ពេលវេលាមុននិងបើកបរ៕




































