សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​បារាយ៍​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​ថ្នាំញៀន​

0

​កំពង់ធំ ៖ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​បារាយ៍​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ម្នាក់ នៅ​ចំណុច​វត្ត​ត្រពាំង​ជ្រៃ ភូមិ​ត្រពាំង​ជ្រៃ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ កាលពី​វេលា​ម៉ោង ១០ និង ០០​នាទី​ព្រឹក​ថ្ងៃទី​០៩ ខែមករា​ឆ្នាំ​២០១៥ នៅពេល​ជនសង្ស័យ​រូបនេះ​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន​នៅក្នុង​ភូមិ​ត្រពាំង​ជ្រៃ​នេះ​។​Image3
​លោក​វី​រះ​សេនីយ៍​ត្រី​ឃុន​ប៊ុនហួរ​មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ស្រុក​បារាណ៍​បានអោយដឹងថា​ក្រោយពី​ទទួលបាន​ព​ត័​មាន​ពី​បណ្ដាញសំងាត់​លោក​ក៏​បញ្ចា​អោយកំលាំង​យើង​ធ្វើការ​ទំនាក់ទំនង​ទិញ​ដោយ​ណាត់ជួប​គ្នា​នៅ​វត្ត​ត្រពាំង​ជ្រៃ​បន្ទាប់មក​លោក​បានអោយ​កំលាំង​៦​នាក់​ស្លៀកពាក់​ស៊ីវិល​ឃ្លាំ​ចាំមើល​រហូតដល់​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃ​ដដែល​លេច​ជនសង្ស័យ​ម្នាក់​លក់​ចែកចាយ​គ្រឿងញៀន ភ្លាមៗ​នោះ​កំលាំង​យើង បានធ្វើការ​ឃាត់ខ្លួន ព្រមទាំង​វត្ថុ​តាំង​មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹក​ក​២​កញ្ចប់​តូច​ទូ​ស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​កាបូបដៃ​១ ដោយ​ជនសង្ស័យ​Image5រូបនេះ​មានឈ្មោះ ញ៉​ក់ សេក អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ យាយ​ទៀង ឃុំ​បល្ល័ង្ក ស្រុក​បារាណ៍ ខេត្តកំពង់ធំ បាន​ឆ្លើយ​សារភាពថា​មេក្លោង​របស់ខ្លួន​មានឈ្មោះ លេង មន អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​យាយ​ទៀង (​ចាស់​)​ឃុំ​ស្រុក​ជាមួយ បន្ទាប់មក​យើង​បាន​សុំ​ការអនុញាតិ ធ្វើការ​ឆែកឆេរ ផ្ទះ លេង មន បាន​រកឃើញ​មាន វត្ថុ​តាំង​មួយចំនួន​សំរាប់ ប្រើប្រាស់​ជក់​គ្រឿងញៀន ហើយ​ក៏បាន​ប្រមូល វត្ថុ​តាំង​ទាំងនោះ នៅ​និង​មុខ​សាក្សី​មក ដើម្បី​ធ្វើ​កំណត់ហេតុ កសាង​សំនុំរឿង ប​ញ្ចូ​ន​មក​តុលាការ ចំណែក មេក្លោង និង​ប្រពន្ធ បាន​រត់​កិ​ច ខ្លួន​បាត់ ។​Image6
​រហូតមកដល់​ថ្ងៃ​ទ​១០ ខែមករា ឆ្នាំ​២០១៥ វេលា​ម៉ោង​១១​ថ្ងៃ ជនល្មើស​ឈ្មោះ ញ៉​ក សេក ត្រូវបាន​ប​ញ្ចូ​ន​មកកាន់​បន្ទាយ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ដើម្បី​ឃុំខ្លួន​បណ្ដោះអាសន្ន​រងចាំ​តុលាការ​ចាត់វិធានការ​តាមច្បាប់​៕ ប៊ុន​រិទ្ធី​