មួ​ញរ​កសី​ុ​ឈើប្រណិត​និង​មានឈ្មោះ​ជា​ទា​ហ៊ាន​អង្គរក្ស (​ង​៧០)​ឈ្មោះ ជឿន ហេង ហៅ​ផូ ​ត្រូវ​សម្ម​ត្ឋ​កិច្ច​តាម​ចាប់ខ្លួន​ពីបទ​វាយ​ធ្វើ​ទារុណកម្ម រំលោភ និង​គំរាម​សំលាប់ នារី​ខារ៉ាអូខេ​

0

កំពង់ចាម​៖ នារី​បម្រើ​ខារ៉ាអូខេ​យីហោ សម័យ​ទំនើប ម្នាក់​ត្រូវបាន ជនដៃដល់​ដែល​គេ​ដឹងថា ជា​ឈ្មួញរ​កសី​ុ​ឈើរ​ប្រណិត​និង​មានឈ្មោះ​ជា​ទា​ហ៊ាន​អង្គរក្ស (​ង​៧០)​ឈ្មោះ​ជឿន ហេង​ហៅ​ផូ បាន​វាយដំ​ទាត់​ធាក់​ធ្វើរ​ទារុណកម្ម រួច​អុស​ចូល​រថយន្ត​យកទៅ​រំលោភ​និង​គំរាម​សំលាប់ យ៉ាង​ព្រៃផ្សៃ​។​a2
​ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៥ ក្នុង​បន្ទប់​លេខ​៩៩៩៩ កា​រ៉ា​អូ​ខេ​សម័យ​ទំនើប​ស្ថិតក្នុង​ភ​មិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​-​ខេត្តកំពង់ចាម ប៉ុន្តែ​សមត្ថកិច្ច​ហាក់ដូចជា​ស្ទាក់ស្ទើ​ចំពោះ​ចំណាត់ការ​សំណុំ​រឿងនេះ ក្រោយពី​កើតហេតុ​នាង​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។​
​បើ​យោងតាម​ការលើកឡើងរ​បស់​ស្ត្រី​ឈ្មោះ ស៊ិន តី អាយុ ២៨​ឆ្នាំ រស់នៅ​សង្កាត់​ខាងលើ បាន​រៀបរាប់​ប្រាប់​អ្នក​សារ​ពត៍​មាន​ទាំង​រូបរាង​ស្នាម​ជាំ​ជាច្រើន​កន្លែង​ថា វេលា​ម៉ោង ប្រហែល ០០៖៣០​នាទី​យប់​ចូល​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៥ មាន​មេការ​ឈ្មោះ ម៉ី បាន​ហៅ​នាង​ដោយ​ប្រាប់ថា មាន​ភ្ញៀវ​ចង់​ជួប ហើយ​ពេល​នាង​មកដល់​បន្ទប់​លេខ​៩៩៩៩ ឃើញ​បុរស​ម្នាក់​ឈ្មោះ ជឿន ហេង អាយុ ៣៤​ឆ្នាំ រស់នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម កំពុង​ច្រៀង​នៅ​ទីនោះ ហើយ​នាង​ខ្ញុំ​ឃើញ​ខ្លាច ពីព្រោះ​បុរស​នោះ​ឲ្យ​តែ​ជួប ធ្លាប់​វាយដំ​ជ្រំ​ធាក់​នាង​ជា​ច្រើនដង​មកហើយ ដូច​ករណី​យប់​ថ្ងៃទី​០៧ ខែមករា នេះ​។​a3
​ស្ត្រី​ឈ្មោះ ស៊ិន តី បាន​និយាយ​រៀបរាប់​បន្តថា កន្លងមក​នៅឯ​កន្លែង​បបរសរ គល់ស្ពាន​គី​ហ្សូ​ណា ក៏បាន​វាយដំ​ទាត់​ធាក់​នាង​ម្តង​ដែរ ប៉ុន្តែ​កន្លងមក​នាង​មិន​ហ៊ាន​ដាក់ពាក្យ​បណ្តឹង​ទេ ទើបតែ​ហ៊ាន​ដោយសារ​យប់​ថ្ងៃទី​០៧ ខែមករា នោះ​ក្រោយពី​វាយដំ​អូស​នាង​ចូល​រថយន្ត រួច​ប​ង្វំ​ឲ្យ​ដេក​ជាមួយ នៅផ្ទះ​សំណាក់​ភ្នំ​ប្រុស​II ហើយ​បើ​មិន​ព្រមទៅ​ព្រមាន​ថា នឹង​បាញ់ចោល​ដោយ​ការខ្លាច​ក៏​ព្រមទៅ​។​
​ស្ត្រី​រងគ្រោះ​សូម​សំណូមពរ ដល់​អភិបាល​ខេត្តកំពង់ចាម និង ស្នងការ​ខេត្ត ជួយ​ពិនិត្យ​សំណុំរឿង​របស់​រូបនាង និង​មេត្តាជួយ​រក​យុត្តិធម៌​ដល់​រូបនាង​ផងដែរ ដើម្បី​កំ​ុ​ឲ្យ​ជន​ថោកទាប​នេះ តាម​វាយ​ធ្វើបាប​រូបនាង​បន្ត​។​a1
​ចំពោះ​ពត៍​មាន​ដែលថា ឈ្មោះ​ជឿន ហេង​ហៅ​ផូ គឺជា​កូនចៅ​របស់​ឧកញ៉ា លី ឈុន​អ៊ូ នោះ ត្រូវបាន​ឧកញ៉ា​ប្រាប់​តាម​ទូរ​សព្ទ័​ថា​ឲ​ទៅ​សួរ​វា​ខ្លួនឯង​ទៅ​!(​សួរ ជឿន ហេង​ហៅ​ផូ​)​តើ​វា​ជា​កូនចៅ​ខ្ញុំ​មែនឬ​អត់​រួច​ក៍បិទ​ទូរ​សព្ទ័​។​
​ទាក់ទង​និង​ករណី​នេះដែរ​ប្រភព​ពត៍​មាន​ចុងក្រោយ​បាន​ឲ​ដឹងថា ជនសង្ស័យ​ដៃដល់ ជឿន ហេង​ហៅ​ផូ កំពុង​ត្រូវបាន​សម្ម​ត្ឋ​កិច្ច​នគរបាល​ជំនាញ​ខេត្តកំពង់ចាម ស្វះ​ស្វែងរក​ចាប់ខ្លួន​បន្ទាប់ពី​មាន​ចំណាត់ការ​របស់លោក ស្នងការ បែន រ​ត្ន័ ៕

4