ដឹក​បងប្អូន ទៅ​មន្ទីរពេទ្យ មិនទាន់​ដល់​ផង ឆ្លង​ចរន្ត ឆេះ​រថយន្ត​ទាំងស្រុង​

0

បន្ទាយមានជ័យ ៖រថយន្ត​កាមរី ដឹក​អ្នកជំងឺ​មន្ទីរពេទ្យ មួយគ្រឿង បាន​ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះ​ទាំង ស្រុង​តែម្តង សំណាង ល្អ​អ្នកបើកបរ និង​អ្នករួមដំណើរ រត់ចេញ​ទាន់ពេល មិន​បណ្តាល​ឲ្យ​អ្នក ជិះ​នៅក្នុង រថយន្ត​រងរបួស​ឡើយ ។ ហេតុការណ៍​នេះ បានកើត​ឡើង កាល​IMG_1471វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់ កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៥ តាមផ្លូវ​ជាតិ​លេខ 56A ត្រង់ចំណុច​ភូមិ​ខ្លែង​ពណ៌​ត្បូង ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។​
បើតាម​ប្រភពព័ត៌មាន​ប្រាប់ថា ម្ចាស់​រថយន្ត​បាន​យក​បងប្អូន មាន​ជំងឺ​ឈឺ​ធ្ងន់​ធរ ហើយ​បាន យកទៅ​សំរាក​ព្យាបាល​ជំងឺ នៅឯ​ទី​រួម​ខេត្ត ព្រោះ​នៅ​មន្ទីរពេទ្យ នៅក្នុង​ស្រុក​ស្វាយ ចេក​គ្មាន​ថ្នាំ​ល្អៗ និង ខ្វះខាត​ផង​នោះ ក៏​សម្រេច​បងប្អូន​បញ្ជូន ទៅកាន់​មន្ទីរពេទ្យ​ខេត្ត តែ​មិនទាន់​ដល់ គោលដៅ​ផង រថយន្ត​ដឹក​អ្នកជំងឺ​ទៅ​មន្ទីរ​ពេ​ទ្យុ បើកបរ​ដល់​ចំណុច​ខាងលើ រថយន្ត​បាន​ឆ្លង​ប្រព័ន្ធ​ភ្លើង បណ្តាល​ឲ្យ​ឆេះ​តែម្តង​។​IMG_1472
លោក​សន គឹមសួគ៌ នាយ​កា​រិ​យ​ល័យ នគរបាល​សណ្តាប់ធ្នាប់​ផ្លូវគោក បាន​ប្រាប់​តាម រយះ​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៥ រថយន្ត​ខាងលើនេះ ខ​ណះ​ដែល​កំពុង​បើកបរ ស្រាប់តែ​ឆ្លង ប្រព័ន្ធ​ភ្លើង​តែម្តង រហូត​ឆាបឆេះ​ទាំងស្រុង សំណាងល្អ មិន​បណ្តាល​អ្នក ជិះ​ក្នុង​រថយន្ត រងរបួស​អ្វី ។ លោក​បាន​បន្តថា ករណីនេះ​ឆាបឆេះ​រថយន្ត​ម៉ាក​កាមរី ស៊េរី​ឆ្នាំ​១៩៩៥ ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ 2C-8825 បើកបរ​ដោយ​ឈ្មោះ​ហឿ ពេ​ច ភេទ​ប្រុស អាយុ ២៥ ឆ្នាំ នៅ​ភូមិ​ខ្វាវ​កើត ឃុំ​រលួស រួម​ដំណើរ ៥ រួមទាំង​អ្នកជំងឺ​ម្នាក់​ផងដែរ តែ​ពុំមាន​គ្រោះថ្នាក់​អ្វី​ទេ ឯ​រថយន្ត​ឆេះ​អស់ទាំង​ស្រុង​។​IMG_1473
​ក្រោយពេល​កំពុង​ឆាបឆេះ គេ​ឃើញ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ នៃ​ស្នងការ​ខេត្ត​បន្ទាយ​មាន ជ័យ ទៅ​បាញ់​ទឹក​ពន្លត់​ផងដែរ និង​បញ្ជូន​អ្នកជំងឺ និង​អ្នករួមដំណើរ ទៅកាន់​មន្ទីរពេទ្យ​ឯកជន នៅក្នុង​ខេត្តបន្ទាយមានជ័យ ៕​ដោយ​: ឃិន គ​ន្ធា​