ស្ថិតិ​សរុប​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តកំពង់ធំ​ក្នុង​ឆ្នាំ​២០១៤

0

​កំពង់ធំ​= ប្រជា​ពល​រដ្ន​នៅក្នុង​ខេត្តកំពង់ធំ​មាន​សរុប​៧៣៤៩០៨ ទាំងប្រុស​ទាំងស្រី មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ មាន​ស្លាប់ របួស ស្រាល​និង​ធ្ងន់ ដោយសារ​មិន​គោរព​ច្បាប់​ចរាចរណ៍ បើក​លឿន​ហួស​ល្បឿន​កំណត់​២០% បើកបរ​ក្នុងស្ថានភាព​ស្រវឹង​១៩% ប្រជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​១៧% បើកបរ​បត់​ធ្វេ​ង​ស្ដាំ​ខ្វះ​ការប្រុងប្រយ័ត្ន​១១% មិន​ប្រកាន់​ស្ដាំ​១២% បើកបរ​មិន​គោរព​សិទ្ធិ​អតិ​ភាព​៤% បើកបរ​ដោយ​ងងុយដេក​៣% និង​ជិះ​ហួស​ផ្លូវ​២% ។​100_1447
​លោក​កែវ ហ៊ួ​រ ស្នងការរង​ខេត្តកំពង់ធំ ទទួលបន្ទុក​ផ្នែក​ចរាចរណ៍​ផ្លូវគោគ បានធ្វើ​បាយ​ការណ៍​សង្ខេប ទាក់ទិន​ទៅ​និង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តកំពង់ធំ​ក្នុង​ឆ្នាំ​២០១៤​ដោយមាន ទូល​លេខ ដូចខាងក្រោម =​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​១២៧​លើក ក្នុង​១១៥​លើក បើ​ប្រៀបធៀប​និង​ឆ្នាំ​២០១៣​កើន​១២​លើក ស្លាប់​៩៩​នាក់ លើ ៩៨​នាក់​ថយចុះ​២​នាក់ របួសធ្ងន់​៩៥​នាក់​លើ​៨៧​នាក់​កើន​៨​នាក់ របួសស្រាល​៦៩​នាក់ លើ​៥៨​នាក់​កើន​១១​នាក់ ក្នុងនោះ​មាន​ជនបរទេស ១១​នាក់ ខូចខាត​ម៉ូតូ​ចំនួន​១២០​គ្រឿង រថយន្ដ​តូច​៥៥​គ្រឿង រថយន្ដ​ធំ ៤៩ គ្រឿង ជនរងគ្រោះ​អ្នកស្លាប់ ៩៦​នាក់​ក្នុងនោះ​មាន​ស្ដ្រី​៦​នាក់់ ស្ថិតក្នុង​វ័យ​ពីរ ១​ឆ្នាំទៅ ១៧​ឆ្នាំមាន​ចំនួន​១៥​នាក់ ,​វ័យ​១៨​ឆ្នាំទៅ​៤៥​ឆ្នាំមាន​៦២​នាក់ និង​អាយុ​ចាប់ពី​៤៦​ឆ្នាំ​ឡើង​មាន​ចំនួន ១៩​នាក់ ក្នុងនោះ​អ្នក​ថ្មើរជើង ១៣​នាក់​, អ្នកជិះ​កង់​ចំនួន​២​នាក់ ,​អ្នកបើកបរ​ម៉ូតូ​ចំនួន​៥២​នាក់ អ្នកបើកបរ​រថយន្ដ​ចំនួន​៣​នាក់ អ្នករួមដំណើរ​ដោយ​ម៉ូតូ​១៥​នាក់ អ្នករួមដំណើរ​ដោយ​រថយន្ដ​២​នាក់ និង​អ្នកធ្វើដំណើរ​ដោយ​មធ្យោបាយ​ផ្សេងៗ​ចំនួន​៩​នាក់ ក្នុងនោះ​សិស្ស​១២​នាក់ កម្មករ​១៩​នាក់ កសិករ​៤៧​នាក់ កុមារ​២០​នាក់ មន្ដ្រីរាជការ​១​នាក់ គ្រូបង្រៀន​១​នាក់ អ្នករត់ម៉ូតូឌុប​១​នាក់​។

100_1942
​ឯកឧត្តម អ៊ុត​សំអន អភិបាលខេត្ត​កំពង់ធំ​បាន​មានប្រសាសន៍​ពាក់ព័ន្ធ​និង​ច្បាប់​ចរាចរណ៍​ផ្លូវគោគ​ថា យើង​បានចាប់ផ្ដើម​ប្រជុំបាន​១​លើក​ពី​ការត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវគោគ​និង​វាយ​តំលៃ ថា​តើ​គ្រោះថ្នាក់​ចរាចរណ៍​ចំនុច​សត្យានុម័ត​រឿង​អី​និង​អត​នោ​ម័ត​រឿង​អី ហើយ​បាន​រៀប​គោលការណ៍​កែលំអរ​ក្នុង​ឆ្នាំ​២០១៥ ស្របពេល​និង​ការនែនាំ​របស់​ក្រសួងមហាផ្ទៃ​ផង និង​ផែន​ការណ៍​យើង​ផង​សំរាប់​អនុវត្តន៍​ឆ្នាំ​២០១៥ ដោយ​គិតថា​យើង​មានបទពិសោធន៍​ហើយដោយ​ឆ្នាំមុន​ការត្រួតពិនិត្យ​របស់​យើង​បានធ្វើ​ដែរ ប៉ុន្តែ​ហាក់ដូច​ជាមាន​ភាព​ធូររលុង ឬ​ធ្វើ​មិន​ព្រម​គ្នា​ទើប​ធ្វើអោយ​ប្រជា​ពល​រដ្ន​យើង​មិន​គោរព ដូច្នេះ​ត្រូវធ្វើ​ព្រម​គ្នា ១,​ចំនុចខ្សោយ​ដែលមាន​ត្រូវតែ​ធ្វើអោយ​កើត​ចំនុចខ្លាំង​ដើម្បីអោយ​មានការ​គោរព​ជាទូទៅ ២,​មន្ដ្រី​ដែល​ចុះ​ធ្វើ​នោះ​ត្រូវតែ​ម៉ត់​ចត អោយមាន​ប្រសិទ្ធិភាព​កុំ​គិត​តាម​មនោសញ្ចេតនា​ធ្វើ​ត្រឹមតែ​ចង់បាន​លទ្ធផល ត្រូវ​ចាត់ការ​ចំពោះ​អ្នក​ដែល​មិន​រាំង​ចាល​ដែលនាំអោយ​ប្រជា​ពល​រដ្ន​មិន​គោរព​តាម ៣,​ការងារ​នេះ​មិនមែន​ក្ដោប​ក្តាប​តែ​ថ្នាក់​ខេត្ត​នោះទេ​គ្រប់​ស្រុក​ត្រូវតែ​ប្រឹងប្រែង​ធ្វើការ​ងារ​នេះ​គឺ​ការចុះ​ធ្វើអោយ​ឌឹ​តដល់ មិនមែន​ធ្វើការ​ត្រួតពិនិត្យ​នេះ​ក្លាយ​ជាការ​ល្មើសច្បាប់​នាំអោយ​ជៀស​ឥដ្ឋ​ពល​ក្នុងការ​ចោត​ប្រកាន់​ថា​មានការ​ឃុ​ប​ឃឹ​ត​ណាមួយ​នោះទេ បន្ទាប់​ទៀត​យើង​ធ្វើ​ផែនការ​ផ្សព្វផ្សាយ​អប់រំ​ស្របពេល​ជាមួយនិង​ច្បាប់​ចរាច​ណ៍​ផ្លូវគោគ​ចំពោះ​ពល​រដ្ន​ទូទៅ​និង​សិស្សសាលា ៕​ប៊ុន​រិទ្ធី​

101120111153

100_1450

18082011719