ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូស្កុបពីមួយគ្រឿងលឿនពេកខណៈមកចំណុចផ្លូវបែកជា៤ ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំជំហៀងខាងស្ដាំរថយន្ដតាក់ស៊ីមួយគ្រឿងរបស់ក្រុមហ៊ុនមហាកំផែន បណ្ដាលឲ្យ បុរសម្នាក់រងរបួសធ្ងន់ ត្រូវរថយន្ដដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភា្លមៗ ចំណែករថយន្ដភា្លមនោះក៏បន្ថែមល្បឿនរថយន្ដរត់គិចខ្លួន តែត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចតាមធ្វើការឃាត់ខ្លួនបានយកទៅធ្វើការដោះស្រាយ។
ហេតុការណ៏នេះកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីយប់រំលោងអាធ្រាត ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៥ តាមបណ្ដោយផ្លូវលេខ១១៤ កែងនិងផ្លូវលេខ ៦១ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញ បុរសម្នាក់ជិះម៉ូតូស្កុបពីមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AT-1331 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦១ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណៈមកចំណុចផ្លូវបែកជា៤ ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំជំហៀងខាងស្ដាំរថយន្ដតាក់ស៊ីមួយគ្រឿងរបស់ក្រុមហ៊ុនមហាកំផែន ពណ៌ ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AB-4029 យ៉ាងពេញទំហឹង បណ្ដាលឲ្យ បុរសម្នាក់រងរបួសធ្ងន់ ត្រូវរថយន្ដដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភា្លមៗ ចំណែករថយន្ដភា្លមនោះក៏បន្ថែមល្បឿនរថយន្ដរត់គិចខ្លួន តែត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចតាមធ្វើការឃាត់ខ្លួនបាន ត្រង់ចំណុចផ្លូវក្រោយរដ្ឋសភាជាតិ ស្ថិតក្នុងសង្កាតទន្លេរបាសាក ខណ្ឌចំការមន យកទៅធ្វើការដោះស្រាយ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែង យករថយន្ដនិងម៉ូតូទាំង២គ្រឿងទៅរក្សាទុកការិយាល័យចរាចរណ៏ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ។



































