ម៉ូតូ​ហុងដា​ឌ្រី​២​គ្រឿង​បុក​គ្នា​ពីក្រោយ​រងរបួស​ធ្ងន់​៣​នាក់​

0

ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​បោះពួយ​លឿន​ដូច​ហោះ​គេច​ម៉ូតូ​មួយគ្រឿង​ផុត​ជ្រុល​ទៅបុក​ពីក្រោយ​ម៉ូតូ​មួយគ្រឿង​ទៀត​ជិះ​ដោយ​បុរស​នារី​២​នាក់​ដួល​អូស​ជាង​៣០​ម៉ែត្រ​បណ្ដាលអោយ​រងរ​បួស​ធ្ងន់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១២​ខែមករា​ឆ្នាំ​២០១៥ ត្រង់ចំណុច​ខាងត្បូង​ក្រសួងមហាផ្ទៃ មុខ​ធនាគារ​សិន​ហាន​ខ្មែរ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​Image1
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1J-3524 ជិះ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ម៉ូតូ​បង្ក​បំរុង​បុក​ប៉ះ​ម៉ូតូ​មួយគ្រឿង​ជិះ​នៅ​ពីមុខ​ក្នុងទិសដៅ​ស្របគ្នា តែ​ម្ចាស់​ម៉ូតូ​ដឹង​ក៏​គេចផុត ស្រាប់តែ​ទៅបុក​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 1C-0907 ជិះ​ដោយ​បុរស​នារី​២​នាក់​កំពុង​ជិះ​នៅ​ពីមុខ​ដួល​អូស​ជាង​៣០​ម៉ែត្រ​បណ្ដាលអោយ​រងរ​បួស​ធ្ងន់​ទាំង​៣​នាក់​។​Image2
​បើតាម​សម្ដី​បុរស​ដែល​ជិះ​ម៉ូតូ​គេចផុត​ហើយ​មិន​រងគ្រោះថ្នាក់​បាន​ប្រាប់​ទាំង​ហួសចិត្ត​ថា ផ្លូវ​ជិះ​ធ្វើដំណើរ​ស្ងាត់​មានតែ​ម៉ូតូ​៣​គ្រឿង​ជិះ​ធ្វើដំណើរ ក៏​ជិះ​ម៉ូតូ​មក​បុក​ត្រូវ ពិតជា​ហួសចិត្ត​មែន​។​
​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​ក៏បាន​ចុះមក​អន្តរាគមន៍ ហៅ​រថយន្ត​សាមុយ​ដឹង​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ​សមត្ថកិច្ច​ជំនាញ​ក៏បាន​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕Image3