បញ្ជូន​បុរស​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវ​សមត្ថកិច្ច ខេត្តតាកែវ ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ ពីបទ​ឆក់​ត្រី​ខុសច្បាប់​

0

បុរស​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចំរុះ​ចាប់ខ្លួន បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៥ ដោយ​ជន​នោះបាន​បើកទូក បំ​បុក​ទូក​អភិបាលរង​ស្រុក​អោយ​ក្រឡាប់ ខណៈពេល​អភិបាលរង​ស្រុក​ដឹកនាំ​កម្លាំងចំរុះ ចុះទៅ​បង្ក្រាប​ក្រុម​ជនជាតិ​វៀតណាម ដែល​ចូលមក​លួច​ឆក់​ត្រី ។ 2
ហេតុការណ៍​ខាងលើ បានកើត​ឡើង​នៅ​ចំណុច​បឹង​ព្រែក​ល្ពៅ ស្ថិតក្នុង​ភូមិ​កែវ​កាំភ្លើង ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្ដែត ខេត្តតាកែវ កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៥ វេលា​ម៉ោង​១៥​និង​៣០​នាទី ។
ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ មាន​ក្រុម​ឆក់​ត្រី​ជាង​១០​ទូក បើក​ចូលមកក្នុង​គោលបំណង វាយ​រំដោះ​ជនសង្ស័យ តែ​ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ​ត្រី អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្ត បញ្ជូន​កម្លាំង​នគរបាល​ទៅ​ការពារ​ទាន់ពេលវេលា ។ ការចុះ​បង្ក្រាប​ក្រុម​ឆក់​ត្រី​ខាងលើនេះ បានធ្វើអោយ​ប្រជាពលរដ្ឋ នៅ​តំបន់​នោះ​មានចិត្ត​សប្បាយរីករាយ​ជាខ្លាំង ព្រោះ​កន្លងមក គេ​ឃើញ​ក្រុម​ឆក់​ត្រី​ដែលជា​ជនជាតិ​វៀតណាម ចូលមក​ឆក់​ត្រី​យ៉ាង​គគ្រឹកគគ្រេង ដោយ​គ្មាន​ការបង្ក្រាប​ឡើយ ។ `3
លោក ឃី វណ្ណា អធិការ​ស្រុក​កោះអណ្ដែត បានអោយដឹងថា ពេល​ក្រុមចំរុះ​ចុះបង្ក្រាប គេ​ប្រទះឃើញ​ទូក​ឆក់​ត្រី​ចំនូ​ន​២​គ្រឿង កំពុង​ធ្វើ​សកម្មភាព ភ្លាមនោះ​ទូក​មួយគ្រឿង បាន​បើក​រត់គេច ប៉ុន្តែ​ទូក​មួយគ្រឿង​ទៀត មិន​បើក​រត់គេច​ទេ តែ​បែ​ជា​បើ​កម​កបំ​បុក​ទូក​របស់​អភិបាលរង​ស្រុក យ៉ាង​ពេញទំហឹង បណ្ដាលអោយ​បែក​ទូក​លិច​ទឹក ទាំង​២​គ្រឿង ទើប​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ជនសង្ស័យ​នោះ​ឈ្មោះ ជិន វ៉ាង​ស៊ី​ង ហៅ ទី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​ជនជាតិ​វៀតណាម រស់នៅ​ភូមិ​យិន​ដុង ឃុំ​យិន​ដុង ស្រុក​ទិន​បៀ​ង ខេត្ត​អាងយ៉ាង ។​1
ពេល​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ដកហូត​បា​ន​ទូក​ជ័រ ប្រវែង​៥​ម ១​គ្រឿង ម៉ាស៊ីន​ម៉ាក ហ៊ី​ណូ​តា​១៣​សេះ ១​គ្រឿង ដង​ឆក់​មាន​កន្ត្រង​ចំនួន​១ អាំង​វិចទ័រ​ធំ​១​គ្រឿង អាគុយ​១២០​វ៉ុល​១​គ្រឿង ឌី​ណា​ម៉ូ អ៊ុក​សី​សែន​១​គ្រឿង និង​ដាវ​សា​ម៉ូ​រៃ ស្រោម​បំពង់​ទីប​១ ៕3