ចោរប្លន់​ប្រដាប់អាវុធ​៣​នាក់​ធ្វើ​សកម្មភាព​ភ្ជ​ង​ប្លន់​ម៉ូតូ​MSX​ពី​បុរស​ម្នាក់​គេចខ្លួនបាត់​ដោយ​សុ​វត្ថ​ភាព​ស្ថិតក្នុង​សង្កាត់​មិត្តភាព​ខណ្ឌ​៧​មករា​

0

ក្រុមចោរប្លន់​ប្រដាប់អាវុធ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​៣​ដើម​បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​MSX ពី​បុរស​ម្នាក់​ហើយ​គេចខ្លួនបាត់​ដោយ​សុ​វត្ថ​ភាព​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​២០១៥​នៅ​ចំណុច​មុខ​ទីស្តីការកណៈរដ្ឋមន្ត្រី​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ស្ថិតក្នុង​សង្កាត់​មិត្តភាព​ខណ្ឌ​៧​មករា​។​3
ជនរងគ្រោះ​ឈ្មោះ​មាស​វណ្ណ​ដែន​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ស្នាក់នៅ​ម្តុំ​វង់​មូល​ទួលគោក​ខណ្ឌទួលគោក​ជិះ​ម៉ូតូ​ម៉ាក​MSX ពណ៌​ស​គ្នា​ស្លាក​លេខ​។​ចំណែក​ជនសង្ស័យ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មិន​ចាំ​ស្លាក​លេខ ប្រដាប់​ដោយ​កាំភ្លើងខ្លី​៣​ដើម​មិន​ចាំ​ម៉ាក​។
តាម​សំដី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​រួប​គេ​បាន​ជិះ​ម៉ូតូ​ម៉ាក​MSX ពណ៌​ស​គ្នា​ស្លាក​លេខ​ដែល​ទើបតែ​និង​ទិញ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ខណៈ​មកដល់​ចំណុច​មុខ​ទីស្តីការខណៈរដ្ឋមន្ត្រី​ស្រាប់​តែមាន​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មិន​ចាំ​ម៉ា​កបាន​ជិះ​មក​ក្បែរ​ហើយ​គៀរ​ឲ្យ​ឈប់​និង​ដក​កាំភ្លើងខ្លី​មក​ភ្ជ​ង​គំរាម​មិន​ឲ្យ​ស្រែក​និង​ប្លន់​យក​ម៉ូតូ​និង​ឆក់យក​ខ្សែក​ផ្លាក​ទីមួយ​ខ្សែ​ហើយ​នាំគ្នា​ចេញ​ម៉ូតូ​គេចខ្លួនបាត់​ដោយ​សុ​វត្ថ​ភាព​។​1
ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​និង​នាំ​ជនរងគ្រោះ​ទៅកាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​មិត្តភាព​ដើម្បី​ដាក់ពាក្យ​បណ្តឹង​ងាយស្រួល​តាម​ចាប់​ក្រុម​ជនសង្ស័យ​យកមក​ដាក់ទោស​តាមផ្លូវ​ច្បាប់​។​គួ​បញ្ជាក់​ផងដែរ​ថា​ក្នុង​រយៈពេល​ត្រឹមតែ​២០​នាទី​មាន​ករណី​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ប្លន់​យក​ម៉ូតូ​អស់​២​គ្រឿងក្នុង​ភូមិសាស្ត្រ​ទឹកដី​ខណ្ឌដូនពេញ​និង​៧​កម​រា​តែ​សមត្ថកិច្ច​គ្នា​សមត្ថភាព​តាម​ជនសង្ស័យ​បាន​សូម្បីតែ​ម្នាក់​៕4