សៀមរាប : ជនសង្ស័យភេទស្រីម្នាក់នេះ មានឈ្មោះ ហឿង កៅ អ៊ាក អាយុ ២៤ ឆ្នាំ មានទីលំនៅក្នុងភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប។ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបសហការណ៍ជាមួយកម្លាំងសន្តិសុខ ពន្ធធានាគារខេត្តសៀមរាប ធ្វើការតាមដានស្រាវជ្រាវនិងឈានដល់ការចាប់ឃាត់ខ្លួនបានកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៥ កន្លងទៅរួចយកមកកាន់ការិយាល័យនគរបាលជំនាញដើម្បីធ្វើការសួរនាំជាប់ពាក់ព័ន្ធក្នុងករណី ជួញដូរនូវសារធាតុញៀនខុសច្បាប់ ។ជាប់ពាក់ព័ន្ធក្នុងករណីខាងលើលោក វរសេនីយ៍ទោ អ៊ុំ សាអាត
នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានអោយដឹងថាដោយអនុវត្តតាមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាដើម្បីធ្វើអោយការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព អោយ កាន់តែមានប្រសិទ្ធភាពខ្ពស់។ ទើបជាក់ស្តែងជនសង្ស័យភេទស្រីម្នាក់នេះដែលជាមុខសញ្ញាចាស់បានធ្វើសកម្មភាពកាលពីថ្ងៃខែកើតហេតុខាងលើបានយកគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន១កញ្ចប់តូចបិទស្កុតជាប់និងលុយក្រដាស់ប្រាក់ ៥០០០ រៀលទៅអោយប្តីដែលកំពុង់តែជាប់ក្នុងពន្ធធានាគារ
ខេត្តនោះក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញមានការសង្ស័យនិងបានធ្វើការត្រួតពិនិត្យក៏បានឃើញវត្ថុតាងជាប់ស្តែងទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកមកកាន់ការិយាល័យនគរបាលជំនាញដើម្បីធ្វើការសួរនាំបន្ត ។ បន្ទាប់ពីបានធ្វើការសួរនាំនិងការឆ្លើយសារភាពរបស់ជនសង្ស័យនៅមុខសមត្ថកិច្ចហើយនោះនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៥នេះសមត្ថកិច្ចបានកសាងសុំណុំរឿងបញ្ជូនខ្លួននិងវត្ថុតាងជាប្រភេទគ្រឿងញៀនម៉ាទឹកកក១កញ្ចប់តូចទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចំណាត់ការទៅតាមនីតិវិធីបន្ត ៕
លោក ខេង ខេមរា




































