​​​សិក្ខាសាលា​បណ្តុះ​បណ្តា​ល ស្តី​សុ​វត្តិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍

0

​ ​កំពង់ធំៈ មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ បានរៀបចំ​សិក្ខាសាលា​ស្តីពី ការយកចិត្តទុកដាក់ ចំពោះ​សុ​វត្តិភាព កុមារ​ក្នុង​វិស័យ​ទេសចរណ៍ និង​ការ​ជម្រុញ​ឲ្យ​ភ្ញៀវ​ទេសចរណ៍ ជាតិ និង​អន្តរជាតិ ចូល​ទស្សនា​ប្រា​ង​ប្រាសាទ និង​រមណីយដ្ឋាន​ធម្មជាតិ និង​មរ​ណី​យ​ដ្ឋា​ន​កែច្នៃ​ក្នុង​ខេត្តកំពង់ធំ ។​Image25
​ពិធី​នេះ​ត្រូវបាន​រៀបចំឡើង កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ មករា ឆ្នាំ ២០១៥ នៅក្នុង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ក្រោម អធិបតីភាព ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរង​ខេត្តកំពង់ធំ និង​លោក សេង អាន ប្រធាន​មន្ទីរ​ទេស ចរណ៍ ខេត្តកំពង់ធំ និង​តំណាង​ក្រសួងទេសចរណ៍ ព្រមទាំង​ម្ចាស់​អជីវ​ករ ផ្ទះសំណាក់ សណ្ឋាគារ និង​ភោជនីយ៍ដ្ឋាន ព្រមទាំង​ម្ចាស់​ហាង​ក្លឹប​ខា​រ៉ា អូ​ខេ និង​ក្លឹម​កំសាន្ត​ជុំវិញ​ខេត្ត​ចូលរួម ក្រោម​ការ​ជំនួយ​ឧបត្ថម្ភ​របស់​អង្គការ World Vision ដើម្បី​សុ​វត្តិភាព ក្នុង​ខេត្តកំពង់ធំ​។​Image26
​បន្ទាប់ពី​លោក សេង អាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​អាន​របាយការណ៍​ស្តីពី​ចំនួន​ផ្ទះសំណាក់ សណ្ឋាគារ និង​ទី​កំសាន្ត​នានា​រួចមក ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរង​ខេត្តកំពង់ធំ បាន​មាន​ប្រសា​ស៍​ថា សំណូមពរ​ឲ្យ ប្រឹទ្ធ​ប​ត្តិ​ករ​ណ៍ ជួយ​នាំ យក​អត្ថន័យ​ក្លឹមសារ នៃ​កម្ម​ពិធី​សិក្ខាសាលា​ស្តីពី​សុ​វត្តិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍ និង​ការប្រើប្រាស់ ការងារ​នៅក្រៅ​ប្រទេស ស្រប​ពេលដែល​ប្រទេស​កម្ពុជា​កំពុងតែ​អភិវឌ្ឍន៍ កម្លាំង​ពលករ​ត្រូវបាន​ចាកចេញ​ទៅ ធ្វើការ​នៅក្រៅ​ប្រទេស ចំណែក​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន កំពុងតែ​ខ្វះខាត​កំលាំង​ពលកម្ម ដោយ​ខ្លះ​ទៅធ្វើ​ការមិន​ស្របច្បាប់ ខ្លះ​ចាញ់បោក​មេខ្យល់ ដែលជា​ហេតុ​នាំ​ឲ្យ​មានការ​គេង​ប្រវ័ញ្ច​គ្រប់បែបយ៉ាង​។​Image24
​ឯកឧត្តម បានបញ្ជាក់​ផងដែរ​ថា ចំពោះ​កុមារ​ប្រៀបបាន​ដូចជា​ទំពាំង​ស្នង​ឬ​ស្សី សម្រាប់​បន្តវេណ​ពី​យើង​ទាំង អស់​គ្នា ប៉ុន្តែ​ចំនុច​ដែល​គួរអោយ​មានការ ព្រួយ​បារ​ណ៍​នោះ ចំពោះ​កុមារ និង​យុវជន បាន​បោះបង់​ការសិក្សា ច្រើនណាស់ និង​ស្វែងរក​ការងារ​ធ្វើ​តែ​មិនទាន់​ដល់​អាយុ ដោយសារ​ក្រុមហ៊ុន​មួយចំនួន​ដែល​មិន​ហ៊ាន​ទទួល កុមារ​ដែល​មិនទាន់​គ្រប់​អាយុ ដូច្នេះ​សូម​ឲ្យ​ម្ចាស់​អជីវ​ករ​ទាំងអស់ រួមគ្នា​ការពារ​ទប់ស្កាត់ ណែនាំ​ឲ្យ​កុមារ​ទាំង នោះ​ធ្វើ​នូវ​អំពើ​ល្អ ចៀស​ផុតពី​គ្រឿងញៀន និង​ការជួញដូរ​ផ្លូវភេទ និង​សូម​ឲ្យ​បងៗ​ទាំងអស់ ចាត់ទុកជា​ឳ​ពុក​ម្តាយ​របស់​ពួកគេ និង​ជម្រុញ​ឲ្យ​ពួកគេ​បន្ត​ការសិក្សា​។​Image22
​ក្នុងនោះ​ឯក​ឧ​ត្ត ប្រាក់ សារ៉ាត់ បាន​ណែនាំ​ឲ្យ​គ្រប់​អាហា​រដ្ឋា​ន​ទាំងអស់ ដាក់​មេ​នុយ​កំណត់​តំលៃ​នៅលើ​តុ និង​មិនត្រូវ​តំឡើង​តំលៃ​តាមតែ​អំពើ​ចិត្ត​នោះទេ ដោយសារតែ​ខេត្តកំពង់ធំ យើង​នេះ​ជា​ខេត្ត​ឆ្លងកាត់ និង​មាន កន្លែង​ទេសចរណ៍​ជាច្រើន​កន្លែង ដូចជា​ប្រាសាទ​សំបូរ​ព្រៃ​គុ​ប្ព ត្រូវបាន​បញ្ជូន​ជា​បេ​តិក​ភ័​ណ្ទ​ពិ​ភោ​លោក នា ពេល​ឆាប់​នេះ ដូច្នេះ​ក្នុង​យើង​ជា​ម្ចាស់​អាហា​រដ្ឋា​ន សណ្ឋាគារ ត្រូវមាន​អានា​ម័​យ​តំលៃ​សមរម្យ និង​ផ្សព្វផ្សាយ​ពីស​ក្កា​នុព​ល​ក្នុង​វិស័យ​ទេសចរណ៍ ក្នុង​ខេត្តកំពង់ធំ ដើម្បី​ឲ្យ​ភ្ញៀវ​ស្នាក់​នៅមាន​យូ​អង្វែង ដោយសារតែ​វិស័យ​ទេសចរណ៍ គី​ជា​លក្ខណៈ​ប្រ​ព័​ន្ឋ​ផ្សារភ្ជាប់​ជាមួយនិង​ប្រជាពលរដ្ឋ ។Image20
​ដោយ ប៊ុន រដ្ឋា