អ​.​ហ​ខេត្តសៀមរាប បញ្ជូន​ជនសង្ស័យ​4​នាក់ ទៅ​តុលា​ការពាក់​ព័​ន្ទ គ្រឿងញៀន​

0

 

ខេត្តសៀមរាប​: កម្លាំង​សមត្ថកិច្ច អាវុធហត្ថ ខេត្តសៀមរាប នៅ​ថ្ងៃ​13​មករា នេះ បានសម្រេច បញ្ជូន​ខ្លួន ជនសង្ស័យ ប្រុស​ស្រី 4​នាក់​ទៅ​ស្ថាប័ន តុលាការ ពាក់​ព័​ន្ទ ទៅ​និង​ជួញដូរ គ្រឿងញៀន ដោយ​ខុស ច្បាប់​។​
មន្ត្រី​អាវុធហត្ថ បាន​ឲ្យ​ដឹងថា ការបង្ក្រាប ក្រុម​ជួញដូរ គ្រឿងញៀន នេះ​ធ្វេ​ី​ឡេ​ី​ង នៅ​ម៉ោង​5​និង​30​នាទី ល្ងាច​ថ្ងៃទី​12​មករា ឆ្នាំ​2015 ចំណុច​ភូមិ ត្រពាំង​សោះ សង្កាត់
ស្វាយដង្គុំ ក្រុង សៀមរាប ដឹកនាំ​ដោយ លោកស្រី​យូ​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត
និង​បញ្ជារ ផ្ទាល់​ដោយ​លោក សុក កែវ​បណ្ឌិត ព្រះរាជ អាជ្ញា​រង អម​សាលា ដំបូង ខេត្តសៀមរាប​។​a2
មន្ត្រី​អាវុធហត្ថ បន្ថែមថា ជនសង្ស័យ ទី​1​ឈ្មោះ​សំ​សុង ភេទ​ប្រុស អាយុ​20​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប រស់នៅ​ភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គុំ ក្រុង សៀមរាប ទី​2​ឈ្មោះ
ថន​ស៊ី​យៀន (​ហៅ​នូ​ស៊ី​ម៉ី​) ភេទ​ស្រី​អាយុ​23​ឆ្នាំ មុខរបរ មេផ្ទះ រស់នៅ ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គុំ ក្រុង សៀមរាប ទី​3​ឈ្មោះ​ហង្ស​លី​លី ភេទ​ស្រី​អាយុ​23​ឆ្នាំ មុខរបរ អ្នក​គិតលុយ នៅ​ហាង​ចិន រស់នៅ​ភូមិ វត្ត​បូ​រ៍ សង្កាត់ សាលា​កំ​រេ​ី​ក ក្រុង សៀមរាប ទី​4​ឈ្មោះ ប្រុស​ម៉េង ភេទ​ស្រី អាយុ 28​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ ភូមិ តាភុល សង្កាត់​ស្វាយដង្គុំ ក្រុង សៀមរាប​។
មន្ត្រី បញ្ជាក់ថា ក្រោយ សមត្ថកិច្ច ឃាត់ខ្លួន ឆែកឆេរ រក​ឃេ​ី​ញ វត្ថុតាង ម្សៅ​គ្រេ​ី​ម​ព័​ណសរ (​ម៉ា​ទឹកកក​) ចំនួន​5​កញ្ចប់ ស្មេ​ី​និង​1,4​ក្រាម ទូរស័ព្ទ 05​គ្រឿង ម៉ូតូ​03​គ្រឿង និង​ឧបករណ៍​ប្រេ​ី​ប្រាស់ សម្រាប់​ជក់​មួយចំនួន​៕a1