ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចស្រុកឱរ៉ាល់ធ្វើការឃាត់ខ្លួនដោយ ជាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់អាវុធខុសច្បាប់ និងដាក់កុងត្រូលយកលុយពីប្រជាពលរដ្ឋខុសច្បាប់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១រសៀល ថ្ងៃទី ១២ មករា ២០១៥ នៅចំណុចស្ពានបង្ហៀអូរ ភូមិក្បាលដំរី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យមានឈ្មោះ ហុក សុផាត ភេទប្រុស អាយុ៣៦ឆ្នាំ ជាមន្ត្រីយោធា រស់នៅក្នុងភូមិទ្រា៤ សង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្នុងករណីឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើនេះដែរសមត្ថកិច្ចបាន កាំភ្លើងអាកាស្វាយបត់មួយដើម មានលេខ៤៦៨៧ ,បង់មួយមានគ្រាប់៣គ្រាប់ និងរថយន្តម៉ាកអ៊ីស៊ុយ ស៊ុយ មួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ 2868 ចង្កូតស្តាំ រួមទាំងទូរស័ព្ទដៃចំនួន២គ្រឿង ផងដែរ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា ជនសង្ស័យរូបនេះបានប្រើប្រាស់អាវុធ អាកាស្វ័យបត់នេះបាញ់រះទៅលើប្រជាពលរដ្ឋស្លូតត្រង់ នៅខណៈពេលដែលប្រជាពលរដ្ឋទាំងនោះជិះឆ្លងកាត់កន្លែងដាក់កុងត្រូលនោះ ។




































