បន្ទាយមានជ័យ៖ ជនសង្ស័យលួចចូលផ្ទះវាយម្ចាស់ត្រូវចំក្បាលរបួសធ្ងន់នៅភូមិនិមិ្មត៣ត្រូវបានកម្លាំងនគរបាលខេត្តចាប់បានហើយកាលពីនៅវេលាម៉ោង១២និង ៣០នាទីរសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅ ត្រង់ចំណុច ព្រៃដំឡូង ភូមិដំណាក់ថ្មី ឃុំបាល័ង្គ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ប៉ូលីសប្រាប់ថា:ជនសង្ស័យត្រូវបាឃាត់ខ្លួនបានមានឈ្មោះផាត ផឹម ភេទប្រុស អាយុ២១ ជាមនុស្សគ និយាយមិនកើតពីកំណើត និងមានទីលំនៅភូមិ ម៉កហឺន ឃុំកូដ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មុខរបជំនាញខាងដើរលួចតាមផ្ទះ តាមវត្ត។
បញ្ជាក់ថាៈ ជនសង្ស័យបានធ្វើសកម្មភាពលួចដោយប្រើអំពើហឹង្សា នៅវេលាម៉ោង៨និង៥៦យប់ កាលពីថ្ងៃទី៣០ ខែធ្នូឆ្នាំ២០១៤ រួចបានរត់គេចខ្លួនតែម្តង និងប្រមូលយកបានតែថវិការ៦០០ បាត ក្នុងផ្ទះជនរងគ្រោះមានឈ្មោះ ផឹម ថាវទ្រី អាយុ៥៥ ឆ្នាំ រងរបួសធ្ងន់ត្រង់ក្បាលប្ដីនិង ប្រពន្ធឈ្មោះ ទៀ មួយអេង អាយុ៥២ឆ្នាំ រងរបួសធ្ងន់ត្រង់ក្បាល រស់នៅភូមិកើតហេតុខាងលើ ដោយជនសង្ស័យបានយកញញួរវាយប្រហាចំក្បាលទាំងពីរនាក់ ។
ប្រភពអ្នកភូមិស្គាល់ជនសង្ស័យជាមនុស្សគ បានបង្ហើបប្រាប់ថា ជននេះគឺជំនាញខាងដើរលួចទ្រព្យសម្បត្តិគេជាយូរ ណាស់មកហើយ ជាពិសេសជនសង្ស័យបានទៅលួចឥវ៉ាន់នៅក្នុងវត្ត អោយទុកដាក់មិនប្រុងប្រយ័ត្នគេទៅលួចតែម្តង ដោយគ្មានអ្នកណាម្នាក់ហ៊ានប្តឹងសមត្ថកិច្ចទេព្រោះជនសង្ស័យខាងលើនេះមានចរិកកាចរឹងរួសតែងតែដើរវាយគេឯង សូម្បីតែកូនក្មេងក្នុងភូមិក៏វាវាយគ្នាដែរ អោយតែមិនព្រមអោយលុយគេ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញបានកំពុងសាងសំណំរឿងជនសង្ស័យខាងលើរួមទាំងវត្ថុតាងទាំងអស់បញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
ដោយ:ឃិន គន្ធា



































