បទល្មើស​ព្រហ្ម​ទ័​ណ្ឌ​ខេត្តកំពង់ធំ​ក្នុង​ឆ្នាំ​២០១៤​មាន​ចំនួន​៩៦​ករណី​ ​

0

​កំពង់ធំ =​បទល្មើស​ព្រហ្ម​ទ័​ណ្ឌ ក្នុង​ឆ្នាំ​២០១៤​នៅ​ខេត្តកំពង់ធំ មាន បទល្មើស​គ្រឿងញៀន ,​ចំ​រិត​ទា​ប្រាក់​, ទំនាស់​ពាក្យសំដី​,​ទំនាស់​ដី​ធ្លា​,​ចោរលួច ចោរប្លន់ ,​ការ​កេង​ប្រ​វ័​ន្ដ​ផ្លូវភេទ​,​ការ​ឈ្លោះ​ទាល់​ទែង​ជាដើម ដែល​បានចាត់ទុក​នៅក្នុង​បទ​ឧក្រឹដ្ឋ ,​ប​ទម​ជ្ឈឹ​ម​។​Image6
លោក​កែ​ខាន់​ណា​រ៉ា ស្នងការរង​ខេត្តកំពង់ធំ ទទួលបន្ទុក​ផ្នែក​បទល្មើស​ព្រហ្ម​ទ័​ណ្ឌ​បានធ្វើ​របាយការណ៍​សង្ខេប​ពាក់ព័ន្ធ​ទៅ​និង​បទល្មើស​ទាំងឡាយ​នៅ​ខេត្តកំពង់ធំ​ក្នុង​ឆ្នាំ​២០១៤​មាន ដូចខាងក្រោម​= ក្នុង​ឆ្នាំ​២០១៤ បទល្មើស​ព្រហ្ម​ទ័​ណ្ឌ​កើនឡើង​ចំនួន​៩៦​លើក​បើ​ប្រៀបធៀប​ឆ្នាំ​២០១៣ ថយចុះ​១៨​លើក ស្មើរ​និង​១៦%, បទ​ឧក​ក្រឹ​ដ្ឋ ១៧​លើក ថយចុះ ១៣​លើក ស្មើរ​៤៣%Image5

,​ប​ទម​ជ្ឈឹ​ម ៧៩​លើក ថយចុះ​៥​លើក ស្មើរ​០៦% រីឯ លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ប​ង្គ្រា​ប់ មានប​ង្គ្រា​ប់​ជា​រួមមាន​៧៥​លើក ឃាត​ខ្លួន​ជនសង្ស័យ​បាន ចំនួន​១០៩​នាក់​ក្នុងនោះ​មាន​ស្រី​០៥​នាក់​, ការបង្ក្រាប់​ជាក់ស្ដែង ៦៩​លើក ឃាត​ខ្លួន ជនសង្ស័យ​៩៦​នាក់​ក្នុងនោះ​មាន​ស្រី​៥​នាក់ , ស្រាវជ្រាវ​ប​ង្គ្រា​ប់ ០៦​លើក​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួណ​០៥​នាក់​។Image3

​លោក កែ ខាន់​ណា​រ៉ា បាន​បន្ដថា ការថយចុះ​រាល់​បទល្មើស​ក៏​ដោយសារ​កំលាំង​យើង​បាន​សហការគ្នា​ដោយ​យកចិត្តទុកដាក់​ប្រើប្រាស់​វិធានការ​ជំនាញ ពិសេស​ផ្ដោត​សំខាន់​លើ​វិធាន​ការបង្កា​ទប់ស្កាត់​ជាមុន​តែ បើ​បទល្មើស​នៅតែ​កើតមាន យើង​និង​ប្រើប្រាស់​វិធានការ​ជំនាញ ស្រាវជ្រាវ ស៊ី​ប​អង្កេត ដោយ​ប្រកាន់​ជំហរ​មិនអោយ​ជន​ប្រព្រឹត្ត​បទល្មើស រួចខ្លួន​ពី​ការផ្ដន្ទាទោស​ជាដាច់ខាត ទាំងនេះហើយ​ដែល​ធ្វើអោយ​បទល្មើស​ជារួម​មានការ​ថយចុះ ពី​១​ឆ្នាំ ទៅ​១​ឆ្នាំ តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់ ពី​ឯ​ឧ​ត្ត​ម ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ​៕ ប៊ុន​រិទ្ធី​

Image4

Image2

Image7