​គ្រាន់តែ​រឿង​បើករថយន្ត​ទាក់​ជាមួយនឹង​ខ្សែភ្លើង​ហៅ​មេ​មួយ​ជួយ​អន្តរាគមន៍​បង្ក​ជា​ជំលោះ​យ៉ាង​តឹងសរសៃក​

0


​រថយន្ត​ក្រឡុក​ស៊ីម៉ង​របស​ក្រុមហ៊ុន​អិ​ល​អឹម​ខន​គ្រេ​ត​បាន​បើក​ទាក់​ជាមួយនឹង​ខ្សែភ្លើង​និង​ខ្សែកាប​បងប្អូន​ប្រជាពលរដ្ឋ​បណ្តាល​ឱ្យដាច់​រាយប៉ាយ​ពាសពេញ​ផ្លូវ​ហើយ​បំរុង​ព្យាយាម​បើករថយន្ត​ក៏ត្រូវ​អ្នក​ដែល​បានឃើញ​ហេតុការណ៍​នេះ​ស្ទាក់​ឱ្យ​ឈប់​ហើយ​ភាគី​ខាង​រថយន្ត​បង្ក​បាន​ហៅ​មេ​របស់ខ្លួន​ឱ្យមក​ជួយ​អន្តរាគមន៍​ទើប​បង្កឱ្យមាន​ជំលោះ​ឈ្លោះប្រកែក​គ្នា​1យ៉ាង​តឹក​សរសៃ​កដោយ​ភាគី​ខាង​រថយន្ត​អាង​ខ្លួន​ជា​អ្នកមាន​ទ្រព្យសម្បត្តិ បាន​និយាយថា​មិន​ព្រម​សង​ចង់យក​ទៅដល់​ណា​ក៏​ទៅ​ចុះ​។​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​នឹង​៤៥​នាទី​យប់​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​២០១៥​នៅតាម​បណ្តោយ​ផ្លូវ​បេ​តង​មួយកន្លែង​ស្ថិត​ក្នុងភូមិ​ថ្មគោល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​4
​ ​ប្រភព​ពត៌មាន​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ក្រឡុក​ស៊ីម៉ង​រថយន្ត​ក្រឡុក​ស៊ីម៉ង​របស​ក្រុមហ៊ុន​អិ​ល​អឹម​ខន​គ្រេ​ត​បាន​បើក​លឿន​ទាក់​ជាមួយនឹង​ខ្សែភ្លើង​និង​ខ្សែកាប​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​បណ្តាល​ឱ្យដាច់​រាយប៉ាយ​ពាសពេញ​ផ្លូវ​ហើយ​បំរុង​ព្យាយាម​បើករថយន្ត​ក៏ត្រូវ​អ្នក​ដែល​បានឃើញ​3ហេតុការណ៍​នេះ​ស្ទាក់​ឱ្យ​ឈប់​ហើយ​ភាគី​ខាង​រថយន្ត​បង្ក​បាន​ទំនាក់ទំនង​ទៅ​មេ​របស់ខ្លួន​ឱ្យបាន​ឡើងលើ​រថយន្ត​បើក​រត់​យ៉ាង​លឿន​ដូច​ហោះ​មិន​ខ្វល់​ពី​គ្រោះថ្នាក់​ដល់​ន​ណា​ម្នាក់​ទាន់​តែ​សោះ​ក៏ត្រូវ​សមត្ថកិច្ច​ដឹ​ញ​ស្ទាក់​ចាប់បាន​នៅ​ជិត​រង្វង់​មូល​ចោមចៅ​។​មិនតែប៉ុណ្ណោះ​តៃ​តុ​រថយន្ត​បាន​ទំនាក់ទំនង​ទៅ​បក្សពួក​បើករថយន្ត​វី​ហ្គូ​ពាក់​ស្លាក​លេខ​ខេ​មរ​ភូមិ​មិ​ន្ទ​2 2-2790​មកជួយ​អន្តរាគមន៍​ជាច្រើន​នាក់​ទើប​បង្កឱ្យមាន​ជំលោះ​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹក​សរសៃ​កដោយ​ភាគី​ខាង​រថយន្ត​អាង​ខ្លួន​ជា​អ្នកមាន​ទ្រព្យសម្បត្តិ បាន​និយាយថា​មិន​ព្រម​សង​ចង់យក​ទៅដល់​ណា​ក៏​ទៅ​ចុះ​។​​ ​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់ចាំ​ដោះស្រាយ​ជា​បន្តទៀត​៕