​ផឹកស៊ី​ស្រវឹងស្រា​មកដល់​ផ្ទះ​រករឿង​ជេរ​និង​វាយតប​ថែមទាំង​យក​កាំបិតប៉ាំងតោ​អាករ​ប្រព​ន្ឋ​បណ្តាលឱ្យ​រងរបួស​ហូរឈាម​ស្រោច​ពេញ​ខ្លួន​រួច​រត់​គេចខ្លួនបាត់​

0

​​បុរស​ចិត្ត​អប្រិយ​ជា​ប្តី​ចុង​ម្នាក់​ត្រឡប់​មកពី​ផឹកស៊ី​វិញ​ស្រវឹង​មកដល់​ផ្ទះ​បាន​រករឿង​ជេរ​និង​វាយ​ទាត់​ធាក់​មិនតែប៉ុណ្ណោះ​ថែមទាំង​បាន​ទាញ​កាំបិតប៉ាំងតោ​អាករ​ប្រព​ន្ឋ​រយះ​ហូរឈាម​ស្រោច​ខ្លួន​ប៉ុន្តែ​សំណាងល្អ​មិន​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ​គ្រាន់តែ​4រងរបួស​ធ្ងន់​ត្រូវបាន​អ្នកជិតខាង​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ចំណែក​ប្តី​ចិត្ត​អប្រិយ​ម្នាក់នេះ​ក្រោយ​បង្កហេតុ​រួច​បាន​គេចខ្លួនបាត់​តែម្តង​។​ហេតុការណ៍​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​នឹង​៣០​នាទី​យប់​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​២០១៥​នៅ​ចំណុច​ផ្ទះជួល​មួយកន្លែង​ស្ថិតក្នុង​ក្រុមទី​៥​ភូមិ​តំណាក់​ធំ​២​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ​។​
​ ​ស្ត្រី​រងគ្រោះ​មានឈ្មោះ​ជិន​នី​មាន​អាយុ​៣២​ឆ្នាំមាន​ស្រុកកំណើត​នៅ​ស្រុក​គី​រី​វង្ស​ខេត្តតាកែវ​ចំណែក​បុរស​ជា​ប្តី​ចុង​ដែលជា​ជនបង្ក​មានឈ្មោះ​ញ៉ែម​ពុធ​មាន​ស្រុកកំណើត​នៅ​ស្រុក​ស្វាយជ្រុំ​ខេត្តស្វាយរៀង​។​អ្នក​ទាំង​២​នាក់​បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​លេខ​១៧​ផ្ទះកើតហេតុ​ខាងលើ​។​3
​ ​យោងតាម​សម្តី​រៀបរាប់​ពី​ស្ត្រី​រងគ្រោះ​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​បុរស​ជា​ប្តី​ម្នាក់នេះ​បាន​ទៅ​ផឹកស៊ី​នៅផ្ទះ​របស់​បងប្អូន​លុះ​នៅមុន​ម៉ោង​កើតហេតុ​ប្រមាណ​ជា​១០​នាទី​គាត់​ក៏បាន​ត្រឡប់មកផ្ទះ​វិញ​ទាំង​ស្រវឹងស្រា​ជោគជាំ​និង​បាន​រករឿង​ជេរ​វាយ​ទាត់​ធាក់​មកលើ​រូបគាត់​យ៉ាងខ្លាំង​ថែមទាំង​បាន​ទាញ​កាំបិតប៉ាំងតោ​មក​អាករ​រូបគាត់​បណ្តាល​ឱ្យដាច់រ​យះ​ហូរឈាម​ស្រោច​ពេញ​ខ្លួន​ដោយ​មិនដឹង​ពី​មូលហេតុ​ហើយ​បាន​រត់​គេចខ្លួនបាត់​តែម្តង​។​ដោយ​ឈឺ​ខ្លាំងពេក​ភ្លាមនោះ​រូបគាត់​បាន​ស្រែក​ឱ្យ​អ្នកជិតខាង​ចូលមក​ជួយ​និង​បាន​យក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជិត​នោះ​ភ្លាម​ផងដែរ​។​ស្ត្រី​ខាងលើ​បន្តថា​ជា​រៀងរាល់ថ្ងៃ​ឱ្យតែ​បុរស​ជា​ប្តី​ត្រឡប់​ពី​ផឹកស្រា​វិញ​ស្រវឹង​មកដល់​ផ្ទះ​តែងតែ​វាយ​ធ្វើបាប​គាត់​ជាប្រចាំ​ប៉ុន្តែ​រូបគាត់​មិនដែល​ធ្វើការ​តប់ត​អ្វី​នោះទេ​។​2
​ ​ភ្លាមនោះ​សមត្ថកិច្ច​មូលដ្ឋាន​ក៏បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ផងដែរ​និង​តាម​ស្វែងរក​ចាប់ខ្លួន​ជនបង្ក​យកមក​ដាក់ទោស​ដើម្បី​ការព្រមាន​កុំឱ្យ​ថ្ងៃ​ក្រោយពេល​ស្រវឹង​ចេះតែ​ប្រើ​អំពើហិង្សា​ក្នុង​ក្រុមគ្រួសារ​ដូច្នេះ​ទៀត​៕