​​រថយន្ត​ក្រុមហ៊ុន​ស៊ិន​ទ្រី​បុក​ម៉ូតូ​ស្មាស​បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធម៌​នៅនឹងកន្លែង​កើតហេតុ​

0

​យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធម៌​នៅ​កន្លែងកើតហេតុ​ដោយសារតែ​រួប​គេ​ជិះ​ម៉ូតូ​ស្មាស​មួយគ្រឿង​ខណៈ​មកដល់​ចំណុច​ផ្លូវកែង​ត្រូវបាន​រថយន្ត​ក្រុមហ៊ុន​ស៊ិន​ទ្រី​បើក​បុក​និង​កិន​ចំពាក់​កណ្តាល​ខ្លួន​កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់​ថ្ងៃទី​១៣​ខែមករា ឆ្នាំ​

3២០១៥​នៅ​ចំណុច​ស្តុ​ប​ដើម​គរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​កែង​ផ្លូវ​មុន្នី​រេ​ត​ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គ​ខណ្ឌ​ទ​ទូល​គោក​។​​ ​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាលឈ្មោះ​ហៀ​ង​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ស្នាក់នៅ​ម្តុំ​វត្ត​ពោធិ៍ចិនតុង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​3
​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​ស្មាស់​មួយគ្រឿង​ពណ៌​ខៀវ​លាយ​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AC-9967 ជិះ​ដោយ​ឈ្មោះ​ហៀ​ង​បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​បាន​ព្យាយាម​វ៉ា​ម៉ូតូ​ម៉ូតូ​ទៀត ភ្លាមនោះ​ក៏ត្រូវ​រថយន្ត​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​មុន្នី​រ៉េត​ក្នុង​ទី​សដៅ​ពី​កើ​តទៅ​លិច​បាន​បុក​ចំ​ពេញទំហឹង​ហើយ​កិន​ចំពាក់​កណ្តាល​ខ្លួន​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ​ចំណែក​ម៉ូតូ​រង​ការខូចខាត​ស្ទើ​ទាំងស្រុង​។​1
​ ​បន្ទាប់ពី​កើតហេតុ​តៃកុង​រថយន្ត​បង្ក​បាន​ចុះ​ពីលើ​រថយន្ត​ហើយ​គេចខ្លួនបាត់​ស្រមោល​តែម្តង​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។​ក្រោយពេល​កើត​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​និង​សហការ​ជាមួយ​ជំនាញ់​ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ជើងគោក​ដើម្បី​រងចាំ​ដោះស្រាយ​តាមច្បាប់​ចំណែក​សព​សមត្ថកិច្ច​បា​ន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ត​ម្គ​ល់​នៅ​វត្ត​ពោធិ៍ចិនតុង​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕