បុរសជនជាតិបរទេសម្នាក់បើករថយន្តឡេងរូវើស៊េរីចាស់ក្នុងល្បឿនលឿនជ្រុលបុករថយន្តឡេងគ្រឺស័រពីជំហៀងខណៈបើកឆ្លងផ្លូវ បណ្តាលឲ្យរងការខូចខាតទាំងសងខាង តែសំណាងល្អមិនបណ្តាលឲ្យមនុស្សរងរបួសនោះទេ។ ហេតុការណ៍នេះបានកើតឡើងកាល
វេលាម៉ោង២០និង១០នាទីយប់ ថ្ងៃទី១៣ខែមករា ឆ្នាំ២០១៥ នៅចំណុចមុខសួនក្តាន់២ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តឡេងគ្រឺស័រ ពណ៌ទឹកបាស់ គ្នាស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៤ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចផ្លូវសហព័ន្ធរុស្ស៊ីបានបើកឆ្លង ភ្លាមនោះស្រាប់តែមានរថយន្តឡេងងរូវើស៊េរីចាស់ ពណ៌ស្លៃ ពាក់ ក៧៤៥៤ភព២ បើកបរដោយជនជាតិបរទេស ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនបានជ្រុលបុកចំពីជំហៀងពេញទំហឹង បណ្តាលឲ្យរថយន្តឡេងគ្រីសឺរងការខូចខាតមួយជំហៀងផ្នែកខាងស្តាំម យ៉ាងដំណំ។
ក្រោយពេលកើតហេតុភាគីទាំងបានធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តរងគ្រោះទាមទាសំណង១០០០០ដុល្លារដោយមានការណ៍អត្តរាគមន៍ពីសំណាក់សមត្ថកិច្ចភាគីខាងម្ចាស់រថយន្តបង្កក៏ព្រមចេញសំណងតែដោយមិនទាន់មានលុយជាប់ខ្លួនម្ចាស់រថយន្តរងគ្រោះបានទាមទាឲ្យសមត្ថកិច្ចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករានិងដកលិខិតឆ្លងដែលដើម្បីរងចាំម្ចាស់រថយន្តបង្កយកលុយមកចេញសងទើបសមត្ថកិច្ចប្រគល់ឲ្យម្ចាស់វិញ៕



































