​​ស្រវឹងស្រា​ជោគជាំ​បើករថយន្ត​សេរី​ទំនើប​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​ដាច់​ចំនួន​៣​កង់​ហើយ​រថយន្ត​ក្រឡាប់​ផ្អៀង​រង​ការខូចខាត​ទាំងស្រុង​

0

​បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភា្ល​មៗ​និង​ម្នាក់ទៀត​របួសស្រាល​ដោយសារតែ​ពួកគេ​បាន​បើកបរ​រថយន្ត​សេរី​ទំនើប​មួយគ្រឿង​ក្នុង​ល្បឿន​យ៉ាង​លឿន​ទាំង​ស្ថានភាព​ស្រវឹងស្រា​ជោគជាំ​ក៏​ជ្រុល​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាលឱ្យ​បាក់​ដាច់​អស់​ចំនួន​៣​កង់​ហើយ​រថយន្ត​បាន​ក្រឡាប់​ផ្អៀង​រង​1ការខូចខាត​ទាំងស្រុង​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​នឹង​៣០​នាទី​យប់​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​២០១៥​នៅ​ចំណុច​មុខ​រោងចក្រ​ស្បៀង​ក្រៀម​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម​ខណ្ឌមានជ័យ ។​2
​ ​ប្រភព​ពត៌មាន​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ​ផ្ទាល់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​សេរី​ទំនើប​ម៉ាក​MITSUBISHI TRITON ពណ៍​ទឹកប្រាក់​មួយគ្រឿង​ពាក់​ស្លាក​លេខ​រដ្ឋ​17 2-0868​ដោយមាន​បុរស​២​នាក់​នៅក្នុង​រថយន្ត​ទំនងជា​ស្រវឹងស្រា​ជោគជាំ​បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​រេ​ពេញ​ផ្លូវ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ទិស​ដោ​ពី​ជើង​ទៅ​ត្បូង​លុះ​មកដល់​ចំណុច​រោងចក្រ​ស្បៀង​ក្រៀម​ក៏បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាលឱ្យ​បាក់​ដាច់​អស់​ចំនួន​៣​ផ្ទាំង​ហើយ​រថយន្ត​បាន​ក្រឡាប់​ផ្អៀង​រង​ការខូចខាត​ទាំងស្រុង​ចំណែក​អ្នកបើកប​រថយន្ត​រង​របួសស្រាល​រីឯ​បុរស​ម្នាក់ទៀត​រួម​ដំណើរ​ជាមួយ​រងរបួស​ធ្ងន់ធ្ង​រ​ត្រូវបាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​3
​ ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ធ្វើការ​អន្តរាគមន៍​ភ្លាមៗ​ដល់​កន្លែងកើតហេតុ​និង​បាន​សហការ​ជាមួយ​ជំនាញ​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ​។​
​គួរបញ្ជាក់​ផងដែរ​ថា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បង្កឡើង​ដោយសារតែ​បុរស​ទាំង​២​អ្នក​ខាង​នេះ​បើកបរ​ទាំង​ស្ថានភាព​ស្រវឹងស្រា​ជោគជាំ​ម្យ៉ាងវិញទៀត​បើក​ក្នុង​ល្បឿន​លឿន​មិន​គោរព​ច្បាប់​ចរាចរណ៍​ទើប​បង្កឱ្យមាន​គ្រោះថ្នាក់​ដូច្នេះហើយ​នេះ​ពិតជា​សំណាងល្អ​ហើយ​ដែល​មិន​ប៉ះពាល់​ដល់​អ្នកដំណើរ​លើ​ដងផ្លូវ​ណា​ម្នាក់​នោះ​៕