បុរស់​ម្នាក់​ទៅ​កាត់ឈើ​ក្បាល់​ ​ ​ស្រែ​ត្រូវបាន​ឈើ​បាក់​សង្កត់​ស្លាប់​ភ្លាមៗ​៖

0

. សៀមរាប​.៖ នៅ​ថ្ងៃទី​១៤​ខែមក្ករា​ឆ្នាំ​២០១៥​វេលា​ម៉ោង​៦,៣០​នាទី​ព្រឹក​បុរស់​ម្នាក់​ឈ្មោះ​អឿន ជឿន​អាយុ​៣៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​ជីក្រែង​ខេត្តសៀមរាប ។
.​ប្រពន្ធ​ឈ្មោះ ព្រួ​ន កឿ​ន​អាយុ​៣១​ឆ្នាំ​មានកូន​ចំនួន​២​នាក់ IMGP0411
១.​ឈ្មោះ ជឿន ស៊ុ ភេទ​ស្រី​អាយុ​១០​ឆ្នាំ​, ២.​ឈ្មោះ ជឿន រួត​ភេទ​ប្រុស​អាយុ​៨​ឆ្នាំ ។ តាម​សំដី​អ្នកស្រី​ព្រួ​ន កឿ​ន​ដែល​ត្រូវជា​ប្រពន្ធ​បាន​និយាយ​រាយ​រ៉ាប់​ទាំង​ទឹកមុខ​ក្រៀមក្រំ​លាយឡំ​នឹង​ទឹកភ្នែក​ប្រាប់​អ្នក​ពត៌មាន​យើង​ថា អ្នកស្រី​បាន​នាំ​ប្តី​ទៅ​ចាប់ដី​នៅ​ចំណុច​អូរ​ស្នោ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ខ្វាវ ស្រុក​ជី​ក្រង ខេត្តសៀមរាប ។IMGP0416 រៀងរាល់ថ្ងៃ​ប្តី​អ្នកស្រី​មិនដែល​ទៅធ្វើ​ការ​ទាំង​ព្រឹក​មុន​អ្នកស្រី​ទេ ទោះបីជា​ដេញ​ក៏​មិន​ទៅ​ដែរ ទើបតែ​ថ្ងៃនេះ​គាត់​ក្រោក​តាំងពីព្រឹក​យក​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​ទៅ​កាត់ឈើ​ក្នុង​ស្រែ មួយសន្ទុះ​ក្រោយមក​លឺស្នូរ​ឈើ​ដួល​គ្រាំង អ្នក​ដែល​នៅ​ជិត​ប្តី​អ្នកស្រី​រត់​មក​ប្រាប់​អ្នកស្រី​ថា ប្តី​អ្នកឯង​ឈើ​បាក់​សង្កត់​ស្លាប់បាត់​ហើយ អ្នកស្រី​រត់​ទៅដល់​ឃើញ​ប្តី​ឈើ​សង្កត់ពីលើ​បាក់ដៃ​, បាក់ករ​, រ​យាស់​មុខមាត់​ដាច់ខ្យល់​ស្លា​ប់​ភ្លាមៗ​ធ្វើ​ឲ្យ​អ្នកស្រី​មានការ​រធ​ត់​យ៉ាងខ្លាំង ។IMGP0413 អ្នកស្រី​បន្តទៀតថា អ្នក​ដែល​កាប់​ព្រៃ​នៅ​ជិត​ប្តី​អ្នកស្រី​និយាយថា ប្តី​របស់ខ្ញុំ​កាត់ឈើ​ដួល​កៀប​ផ្លែ​រណា​យន្ត​ហើយ​ខំប្រឹង​ទាញ​តែ​ទាញ​មិនបាន​ឈើ​ចេះតែ​ទ្រេត​មក​ខ្លាំង​ក៏​លែ​ញ​ម៉ាស៊ីន​រត់ចេញ​បណ្តោយ​ឈើ​ត្រូវបាន​ដើមឈើ​ដួល​សង្កត់ពីលើ​ស្លាប់​ភ្លាមៗ​តែម្តង ។ បន្ទាប់​អ្នកស្រី​ក៏បាន​ទូរស័ព្ទ​ប្រាប់​បងប្អូន​ដែល​នៅឯ​ភូមិ​ឲ្យ​ទៅ​ជួយ​យកប្តី​មក​ផ្ទះ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ IMGP0419ការ​កាត់ឈើ​នឹង​ម៉ា​ស៊ី​ត្រង់​ស៊ី​ន័​រ តាម​ប្រភព​ពត៌មាន​យើង​ឃើញថា មានការ​គ្រោះថ្នាក់​ច្រើនណាស់ ហេតុនេះ​សូម​បងប្អូន​ដែលរ​ករបរ​កាត់ឈើ​នឹង​ម៉ាស៊ីន​ត្រូវមាន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់បំផុត ជៀសវាង​មានការ​គ្រោះថ្នាក់​ដូច​ឈ្មោះ​ខាងលើនេះ​(​ដោយ​.​ព្រំ សុខា​)IMGP0420 IMGP0422