អ្នកកាសែត​ក្នុងស្រុក​ម្នាក់​ត្រូវ​ឈ្មួញ​ជាង​១០​នាក់​ព្រួត​គ្នារ​វាយ​ទាំង​កំរោល​ប៉ុន្តែ​មិនមាន​គ្រោះថ្នាក់​ដល់​ជីវិត​ដោយ​សារបាន​នគរបាល​ជួយ​អ​ន្តា​គម​ន៏​ទាន់​

0

 

សៀមរាប ៖ តាម​សេចក្ដីរាយការណ៍ បានអោយដឹងថា អ្នកកាសែត​១ រូប​ត្រូវ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកឈើ​ប្រើ​អំពើហិង្សា ដេញ​វាយ​ចំងាយ​២​គី​ទ្បូ​ម៉ែត្រ ចាប់ពី​កន្លែង​បន្ទាយ​ទ័ពអាកាស​អតីត​បន្ទាយ​កងពលតូច អន្តរាគមន៍​លេខ​៥ រហូតដល់​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្រែ​ណូយ បំរុង​ប៉ុនប៉ង​មនុស្សឃាត​នៅ​ចំពោះមុខ​នគរបាល ដោយ​មិន​ខ្លាចញញើត​ផ្លូវច្បាប់​អ្វី​ទ្បើ​យ​កាលពី​វេលា​ម៉ោង​២​និង​២៥​នាទី​រសៀល​ថ្ងៃទី ១៤ មករា ២០១៥​នេះ​។​IMG_12901971577373
ប្រ​ភ​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា ក្រុម​ឈ្មួញ​ដុះ​ស្លែ​រកស៊ី​ដឹកឈើ​ខុសច្បាប់​ខាងលើ​ជា​ទាហាន​នៃ​អគ្គបញ្ជាការ​ទ័ពអាកាស ដែលមាន​មូលដ្ឋាន​ឈរជើង​ក្នុង​បន្ទាយ​ទាហាន​កងពលតូច​អន្តរាគមន៍​លេខ​៥ ។​ហេតុការណ៍​ខាងលើ​ឃើញ​បក្ខពួក​ជនល្មើស​ជាង​១០​នាក់​ក្នុង​ឯកសណ្ឋាន​ជា​ទាហាន បានចេញ​មកពី​ក្នុង​បន្ទាយ​ព្រួត​គ្នា​ដេញ​វាយ​អ្នកកាសែត​ម្នាក់​យ៉ាង​ឃោរឃៅ​ប៉ុន្តែ​ជនរងគ្រោះ​បាន​ខំ​រត់គេច​ទៅរក​នគរបាល​ប៉ុស្តិ៍​ស្រែ​ណូយ អោយជួយ​អន្តរាគមន៍​។​IMG_12891086659159
ប្រជាពលរដ្ឋ​បញ្ជាក់ថា ការដេញ​វាយ​ធ្វើ​ទារុណកម្ម​លើ​ជនរងគ្រោះ​នេះ​ដោយសារ​ឈ្មួញ​ឈើ​ខឹងសម្បារ​អ្នកកាសែត​ជា​ជនរងគ្រោះ​តាម​ប្រមាញ់​ថតរូប​ភាព​ពី​សកម្មភាព​រថយន្ដ​ពណ៌​ត្រេអ៊ី ដឹក​បទល្មើស​ឈើ​ប្រណីត​ខុសច្បាប់​ចេញពី​ស្រែ​ណូយ យកទៅលក់​ក្នុង​ក្រុង​សៀមរាប ដែល​ចរាចរ​តាម​ដងផ្លូវ​ជាតិ​លេខ​៦៧​។​ឈ្មួញ​ឈើ​ទុច្ចរិត​ខាងលើ​ឈ្មោះ រ័ត្ន មុខរបរ​ធ្វើ​ទាហាន​ពាក់​សក្ដិ​៣ ដែលមាន​មេ​កើយ​នៅ​ពីក្រោយ​ខ្នង​ឈ្មោះ វ៉ាន់ ។​IMG_12901971577373
ជនរងគ្រោះ​ជា​អ្នកកាសែត ក្នុង​អង្គភាព​មួយ​ប្រចាំ​ខេត្តសៀមរាប សូម​មិន​បញ្ចេញ​ឈ្មោះ បាន​រៀបរាប់​អោយដឹងថា គាត់​មានការ​ភិតភ័យ​យ៉ាងខ្លាំង​នៅពេល​បក្ខពួក​ឈ្មួញ​ឈើ​ឈ្មោះ រ័ត្ន បាន​ហៅ​បក្ខពួក​ចេញពី​បន្ទាយទ័ព​អាកា​សមក​ព្រួត​វាយដំ​រូបគាត់​តែម្នាក់ឯង ខ​ណះ​គាត់​តាម​ថត​រូបភាព​រថយន្ដ​ដឹកឈើ​ខុសច្បាប់​១​គ្រឿង​មកដល់​មុខ​បន្ទាយ​។​គាត់ បាន​រត់គេចខ្លួន​រហូត​ដល់​មុខ​ប៉ុស្ដិ៍នគរបាល​ស្រែ​ណូយ ដើម្បីអោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ប៉ុន្ដែ​ឈ្មួញ​ឈើ​ជា​ជនល្មើស​បាន​តាម​ក្របួច​ករក​វាយដំ​បន្ថែមទៀត​ដោយ​មិន​ខ្លាចញញើត​ច្បាប់​អ្វី​ទ្បើ​យ​។
ជនរងគ្រោះ​និយាយថា ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​គាត់​មិនបាន​ដាក់ពាក្យ​បណ្ដឹង​ជនល្មើស​ជា​ឈ្មួញ​ឈើ​នោះទេ​ដោយមាន​ឈ្មោះ វ៉ាន់ ជា​មេ កើយ​អង្គភាព​បាន​ទៅដល់​ប៉ុស្ដិ៍នគរបាល​ដើម្បី​ដោះស្រាយ​សម្រួល​បញ្ចប់រឿង​ត្រឹម​នគរបាល​មូលដ្ឋាន​។​IMG_12891086659159IMG_12928653553690
លោក ណុប សារ៉ាក់ អធិការនគរបាល​ស្រុក​វ៉ារិន​បានអោយដឹងថា ពិតជា​មាន​ករណី​ឈ្មួញ​ឈើ​ជា​ទាហាន​បង្ក​ហិង្សា​ដេញ​វាយ​អ្នកកាសែត​ម្នាក់​ប្រាកដ​មែន​ប៉ុន្ដែ​បាន​សម្រួល​គ្នា​ចប់​ហើយ​នៅថ្ងៃនេះ​។​ខាង​ទាហាន​ជា​ឈ្មួញ​ឈើ​បានធ្វើ​កិច្ចសន្យា​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល​ថា​ទៅ​ខាងមុខ​គាត់​ឈប់​ប្រព្រឹត្ត​ហិង្សា​វាយដំ​លើ​ជនរងគ្រោះ​ទៀតហើយ​៕ ដោយ ខេង ឧ​ត្ត​ម​