ខេត្តប៉ៃលិន ៖ រថយន្តដឹកស៊ីម៉ង់ពេញទ្រុងមួយគ្រឿង បានផ្ទុះកង់ក្រោយផ្នែកខាងស្តាំ បណ្តាលឱ្យក្រឡាប់ចេញស៊ីចង់ពាសពេញផ្លូវ បង្កឱ្យមានការកកស្ទះចរាចរណ៍អស់រយៈ ពេលជាង២ម៉ោង ដែលហេតុការណ៍នេះម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
អ្នកបើកបររថយន្ត ឈ្មោះ វ៉ាន់ ភេទប្រុស អាយុ២៨ឆ្នាំ ជាកម្មករបើកបររថយន្តដឹកស៊ី ម៉ង់ឱ្យថៅកែផ្ទះសំណាក់យីហោ”ព្រំមាស” ស្ថិតនៅភូមិកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកស៊ីម៉ង់ មួយគ្រឿងម៉ាកKIAពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-0877 បែកកង់ក្រោយផ្នែកខាងស្តាំ រង ការខូចខាតធ្ងន់ធ្ងរបែកកញ្ចក់ខាងមុខ រីឯម្ចាស់រួចផុតពីគ្រោះថ្នាក់ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុគេឃើញរថយន្តដឹកស៊ីម៉ង់នេះបើកបរក្នុងទិស ដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះជិតដល់ផ្ទះសំណាក់ប្រវែង២០០ម៉ែត្រ ក៏ស្រាប់តែផ្ទុះ កង់ក្រោយលាន់ដូចរន្ទះ បណ្តាលឱ្យក្រឡាប់ចេញស៊ីម៉ង់ពេញផ្លូវ ធ្វើឱ្យស្ទះចរាចរណ៍អស់រយ ពេលជាច្រើនម៉ោង ។ 
ក្រោយពេលកើតហេតុ ម្ចាស់ផ្ទះសំណាក់ខាងលើ បានយករថយន្តមួយគ្រឿងទៀតដើ ម្បីផ្ទេរស៊ីម៉ង់ដឹកយកទៅសាងសង់ផ្ទះសំណាក់បន្ត ៕ អត្ថបទដោយ៖ឡោ សុខហៃ




































