វាយ​គេ​ឱ្យ​របួស​រួច​រត់គេចខ្លួន​វិល​ចូល​ស្រុក​វិញ​ប៉ូលិស​ឃាត់ខ្លួន​

0

 ​ខេត្តកំពង់ស្ពឺ ៖ ជនដៃដល់​បង្ក​របួស​ស្នាម​លើ​អ្នកដ៍ទៃ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន បន្ទាប់ពី​បាន​រត់គេចខ្លួន​៤​ឆ្នាំ​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​២ និង​១៥​នាទី រសៀល​ថ្ងៃទី ១៣ មករា ២០១៥ នៅ​ចំណុច​ភូមិ​ដក់ពរ ឃុំ​វល្លិ​ស ស្រុក​សំរោង ខេត្តកំពង់ស្ពឺ ។ ជន​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​មានឈ្មោះ ស្ងួន ទិ​ត្យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​កន្លែង​ឃាត់ខ្លួន ។
លោក​វរៈសេនីយ៍ទោ មិ​ុ​ច សុភា​ន់ អធិការ​ង​ស្រុក​សំរោង​ទង បានឱ្យដឹងថា​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​គឺធ្វើឡើង​តាម​ដីការ បង្កា​ប់​ឱ្យ​ឃាត់ខ្លួន​លេខ​២២៨ ចុះ​ថ្ងៃទី ១៤ តុលា ២០១០ ពីបទ​បង្ក​របួសស្នាម​ដែល​ចេញ​ដោយ​លោក​ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​ខេត្ត កំពង់ស្ពឺ អី​ុ​វ បូ​រិន្ទ ។​20150114_081512
លោក​អធិការ​ង​បាន​បន្ត​ឱ្យដឹងថា ជនសង្ស័យ​ឃាត់ខ្លួន​លើ​គឺ​បាន​បង្ក​ឱ្យ​អ្នកដ៍ទៃ​របួសស្នាម​ដែល​ប្រព្រឹត្ត ឡើង​នៅក្នុង​ភូមិ​គោក​ណ​ព្នៅ ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​២៣ មករា ២០១០ ។ បច្ចុប្បន្ន​ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បា​នប​ញ្ជូ​ន​ជនសង្ស័យ​ខាងលើនេះ ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ។​20150114_081512
មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​-​ឃុំ ខាងលើ​បាន​លើកឡើងថា សុំឱ្យ​តុលាការ​ចាត់ការ​លើ​ជនសង្ស័យ​រូបនេះ​ឱ្យ​សម​ទៅនឹង​អ្វីដែល​គេ បាន​ប្រព្រឹត្ត ព្រោះ​ជនសង្ស័យ​តែងតែ​បង្ក​របួសស្នាម​ទៅលើ​អ្នកដ៍ទៃ​ជារឿយៗ ។ ក្រោយ​បង្ក​របួសស្នាម​ជននេះ​បាន​រត់គេច​ទៅកាន់​រាជធានី​ភ្នំពេញ បាត់​រហូត​ហើយ​ទើបតែ​ពេលនេះ​វិល​ត្រឡប់មកផ្ទះ​វិញ ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​មិន​ខុសពី​ពាក្យចាស់​លោក​ថា << ជង់​មិនដែល​ភ្លេច​កុក មានតែ​កុក​ទេ​ដែ​ភ្លេច​ជង់ >>
សុខ​សុ​ភ័​ណ