រតនគិរីៈ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ នៅក្នុងវត្តភ្នំស្វាយ(ហៅវត្តចាស់) ស្ថិតនៅភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។
ព្រះសង្ឃមួយអង្គគង់នៅក្នុងវត្តភ្នំស្វាយបានមានសង្ឃដីកាថា បុរសម្នាក់នេះទំនងជាមានអ្នកណាម្នាក់ដឹកមកទំលាក់ចោលនៅមុខវត្តកាលពីជាង១ឆ្នាំមុន ហើយព្រះសង្ឃបានឃើញបុរសម្នាក់នេះឈរនៅជិតក្លោងទ្វាចូលវត្តដោយមិនដើរទៅណាមកណាសោះ ហេតុដូច្នេះហើយព្រះសង្ឃក៏សួរនាំទៅទើបដឹងថា បុរសម្នាក់នេះមានសតិមិនគ្រប់ចេះតែសំពះនិងញញឹមដាក់គេតែប៉ុណ្ណោះ ព្រះសង្ឃក៏បានហៅបុរសអនាថានេះមកនៅក្នុងវត្តរហូតដល់ថ្ងៃនេះ។ បុរស
អនាថាម្នាក់នេះមិនត្រូវបានស្គាល់អត្តសញ្ញាណ និងសាច់ញាតិនោះទេ គ្រាន់តែព្រះសង្ឃដាក់ឈ្មោះអោយហៅរាល់ថ្ងៃនេះថា ប្រិមប្រិយៗ ព្រោះគេដើរញញឹមរហូត។ ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចជំនាញ លោកចៅសង្កាត់ ព្រមទាំងលោកអធិការរងក្រុងបានលុង បានចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យទៅលើសពឃើញថាបុរសអនាថានេះស្លាប់ដោយសារតែខ្យល់គរ មិនមែនស្លាប់ដោយសារឃាតកម្មនោះទេ។
ក្រោយពីពិនិត្យរួចសប្បុរសជនមួយចំនួនក៏ដូចជាអ្នកសារពត៌មាន លោកចៅសង្កាត់ លោកអភិបាលរងក្រុងបានលុង បានចូលជាថវិការមួយចំនួនជូនដល់លោកយាយ លោកតា ដើម្បីអោយជួយចាត់ចែងធ្វើបុណ្យត្រឹមត្រូវទៅតាមប្រពៃណីផងដែរ៕




































