ខេត្តរតនគិរីៈ នៅវេលាម៉ោង៥ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ បន្សល់ទុកកូន និងប្រពន្ធ អោយកំព្រា ដោយមូលហេតុមានដីកាចេញពីតុលាការអោយគាត់ចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥នេះ។
លោកស្រីហង្ស គន្ធា អាយុ៣៤ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះដែលបានប្រាប់ភ្នាក់ងារប៉ុស្តិ៍លេខ៨ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ថា លោកស្រីមិនបានដឹងថាប្តីរបស់ខ្លួនចងកសម្លាប់ខ្លួននោះទេ ព្រោះខាងអង្គភាព និងមន្ត្រីជំនាញគ្រប់ស្ថាប័នពុំបានជំរាបគាត់ឡើយ លុះដល់ម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១២ ទើបគេដឹកប្តីរបស់គាត់(ជនរងគ្រោះ) មកដល់ផ្ទះ ទើបគាត់ដឹងថាប្តីរបស់គាត់ស្លាប់ពិតប្រាកដមែន។ បើតាមសម្តីរបស់ជនរងគ្រោះលើកឡើងប្រាប់គាត់មុនគាត់ស្លាប់មួយថ្ងៃថាមានការអញ្ជើញពីតុលាការអោយគាត់ទៅបំភ្លឺករណីពាក់ព័ន្ធនិងសំណុំរឿងរបស់មេប៉ុស្តិ៍ឈ្មោះ រចំ អែន ហៅសាំង។
ចំណែកអ្នកជិតខាងបានអះអាងថា ជនរងគ្រោះជាមនុស្សល្អមិនដែលធ្វើអ្វីឲ្យប្រាចាកតួនាទីរបស់ខ្លួនឡើយ ហើយគាត់ក៏មិនចេះផឹកស៊ីឡូឡាធ្វើអោយអ្នកជិតខាងពិកបាកដែរ បងប្អូនអ្នកជិតខាងក៏ស្រលាញ់រាប់អានគាត់ មិនដែលមានការអាក់អន់ចិត្តចំពោះគាត់ទេ។
លោកវរសេនីយ៍ត្រី សន អន មេបញ្ជាការរងស្តីទី១០២ បានលើកឡើងថា ជនរងគ្រោះម្នាក់នេះពិតជាមនុស្សល្អ ហើយ សកម្មនិងការងារផងដែរ ៕
គឹមសាន




































