ជនសង្ស័យ​រក្សាទុក​និង​ចែកចាយ​គ្រឿងញៀន​ត្រូវបាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន​

0

ព្រះសីហនុ​៖ នារី​ម្នាក់​ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​គរ​បាល​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ម៉ោង​២០​និង​១០​នាទី​ថ្ងៃ​១៣​ខែមករា​ឆ្នាំ​២០១៥​ស្ថិតនៅ​ក្រុម​១៣​ភូមិ​៤​ឃុំ​ទំនប់រលក​ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​ជាក់ស្តែង​ពេល​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់​។​v1
សម្ថ​កិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ដែល​ចាប់ខ្លួនបាន​ឈ្មោះ​ស៊ីន ស្រី​ងួន ភេទ​ស្រី​អាយុ​៣២​ឆ្នាំ​មុខរប​មិន​ពឹត​ប្រាកដ​មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង​បច្ចុប្បន្ន​ស្នាក់នៅ​ក្រុម​១៣​ភូមិ​៤​ឃុំ​ទំនប់រលក​ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ​ដកហូត​វត្ថុតាង​រួមមាន​ថ្នាំ​មេ​តំ​ហ្វេ​តា​មិន​ហៅ​ម៉ា​ទឹកកក​)ICE)​ចំនួន​២​កញ្ចប់​តូច​និង​យ៉ាម៉ា​២​គ្រាប់​ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង​រួមទាំង​ឧ​បករ​ណ៏​សម្រាប់​ជក់​ថ្នាំ​គ្រឿងញៀន​មួយ​កំ​ភ្លេ​។​v2
បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត​ខ្លួន​នៅ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​ព្រះសីហនុ​ដើម្បី​សួរនាំ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ។​v3