ព្រះសីហនុ៖ ជនសង្សយ័សកម្មខាងគាស់ផ្ទះពលរដ្ឋចូលលួចទ្រព្យសម្បត្តិត្រូវប៉ូលីសចាប់
ខ្លួន នៅព្រលប់ថ្ងៃទី១៤ខែមករាឆ្នាំ២០១៥ បន្ទាប់ពីប៉ូលីសធ្វើការស្រាវជ្រាវតាមពាក្យបណ្តឹងរបស់ជនរងគ្រោះជាជនបរទេសកាលពីថ្ងៃទី០៥ខែមករាឆ្នាំ២០១៥។
ជនសង្សយ័ត្រូវបានចាប់ខ្លួននៅផ្ទះស្ថិតក្នុងភូមិ៤សង្កាត់លេខ៤ក្រុងព្រះសីហនុកាលពីព្រលប់
ថ្ងៃទី១៤ខែមករា ខណះដែលជនសង្សយ័កំពុងលាក់ខ្លួន។
ក្នុងរបាយការណ៍ប៉ូលីសក្រុងព្រះសីហនុមិនបានបង្ហាញអត្តសញ្ញាណជនរងគ្រោះជាជនបរទេសនោះទេដោយគ្រាន់តែបានបញ្ហាញអត្តសញ្ញាណជនសង្សយ័ថា មានឈ្មោះអ៊ុំ ប៊ុន ថេន ហៅថេត
ភេទប្រុសអាយុ២៨ឆ្នាំមុខរបរមិនពិតប្រាកដ (ជាមុខសញ្ញាចាស់)ដែលមានអាសយ័ដ្ឋានស្នាក់នៅកន្លែងចាប់ខ្លួនខាងលើ ជាមួយឪពុកម្តាយ។
របាយការណ៍នោះបានបញ្ជាក់ថា តាមបណ្តឹងរបស់ជនរងគ្រោះរៀបរាប់ប្រាប់់់ថា សម្ភារះ
បាត់បង់រួមមាន ឡែបថប០២គ្រឿង(សមួយ ខ្មៅមួយ)ទូរសព្ទ័ដៃ០៣គ្រឿងនិងលុយដុល្លាអាមេរិចចំនួន៨០ដុល្លា ចំពោះវត្ថុតាងត្រូវជនសង្សយ័យកទៅលក់បាត់អស់ហើយ ។
ប៉ូលីសបានអះអាងថាការចាប់ខ្លួនជនសង្សយ័រូបនេះដោយផ្អែកតាមរូបភាពដែលជនសង្សយ័
បានធ្វើសកម្មភាពគាស់ទ្វារផ្ទះក្នុងកាមេរ៉ា សុវត្តិភាពដែលម្ចាស់ផ្ទះបង្កប់ទុកនៅក្នុងនិងក្រៅផ្ទះ។
ជនសង្សយ័ត្រូវបានប៉ូលីសបង្កសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាម
ច្បាប់ ៕




































