បុរស​វ័យ​៧០​ឆ្នាំ​ចងក​សម្លាប់ខ្លួន​ពេលយប់​ដោយ​មិនដឹង​មូលហេតុ លុះ​ជិត​ភ្លឺ​ទើប​កូនចៅ​ដឹង ផ្អើល​ឆោ​រ​ឡោ​

0

កំពង់ឆ្នាំង​៖ ​បុរស​ចំណាស់​ម្នាក់​បាន​យក​ខ្សែ​អង្រឹង​មក​ចងក​ខ្លួនឯង​និង​មែក​ស្វាយ​សម្លាប់ខ្លួន ដោយ​មិនដឹង​មូលហេតុ​នៅ​យប់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៥ នៅ​ខាងក្រោយ​ផ្ទះ​ស្ថិត​ក្នុងភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ លុះ​ពេល​ជិត​ភ្លឺ​ឡើង ទើប​កូនចៅ​ដឹង​និង​មានការ​ផ្អើលឆោឡោ​កើតឡើង​។
ស្ត្រី​ឈ្មោះ ទិ​ត យុ​ត អាយុ​៦៨​ឆ្នាំ ជា​ប្រពន្ធ​បុរស​ចំណាស់​ធ្វើអត្តឃាត​បាន​និយាយ​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្មាំ​២០១៥ នេះ​ថា​៖ ប្តី​គាត់​ដែល​បានធ្វើ​អត្តឃាត​មានឈ្មោះ គង់ វួ​ន អាយុ​៧០​ឆ្នាំ មានកូន​ចំនួន​៦​នាក់ រស់នៅក្នុង​ភូមិ​ឃុំ​ខាងលើ​។​DSC00367
នៅ​យប់​មុនពេល​កើតហេតុ​គាត់​បាន​សំ​រាន​នៅលើ​គ្រែ​ក្រោមផ្ទះ​ជាធម្មតា ជា​ទំលាប់​របស់គាត់​នៅ​ម៉ោង​៤​ទៀបភ្លឺ​គាត់​តែង​បើក​វិទ្យុ​ស្តាប់ធម៌​ទេសនា​ឮ​កោ​កៗ ប៉ុន្តែ​នៅពេល​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៥​នេះ​គាត់​មិនបាន​ឮសូ​សំលេង​វិទ្យុ​កោ​កៗ​ដូច​រាល់ថ្ងៃ​ឡើយ​។​នៅពេលនោះ​កូនស្រី​របស់គាត់​ក៍បាន​ចុះពីលើផ្ទះ​មក​ដី មិនបាន​ឃើញ​ឪពុក​នៅ​សំ​រាន​លើ​គ្រែ​ក្រោមផ្ទះ​ឡើយ បន្ទាប់មក​នាង​ក៍បាន​កាន់​ពិល​បញ្ចាំង​ដើររក​ឪពុក​ពេញ​ភូមិ ក៍​ស្រាប់តែ​ប្រទះឃើញ​សព​ឪពុក​ចងក​និង​ខ្សែ​អង្រឹង​ជាប់​តេ​ក​តោក​ជាមួយនិង​មែក​ស្វាយ​នៅក្រោយ​ផ្ទះ​ស្លាប់​រឹងខ្លួន​ទៅហើយ ដែល​មិនដឹងថា​គាត់​បាន​ចងក​ធ្វើ​អត្ត​ឃា ត​បែបនេះ​តាំងពី​ម៉ោង​ណា​មក​នោះទេ​។​ពេល​ឃើញបែបនេះ​កូនស្រី​របស់គាត់​ក៍បាន​ស្រែកយំ​ឆោ​រ​ឡោ​ឡើង​ធ្វើអោយ​មានការ​ផ្ញា​ក់​ផ្អើល​ដល់​អ្នកស្រុក​ពេញ​ភូមិ​។​DSC00363
ក្រោយមក​ក្រុមគ្រួសារ​និង​អ្នកស្រុក​ក្នុងភូមិ​ក៍បាន​នាំគ្នា​ជួយ​កាត់​ខ្សែ​អង្រឹង​ទម្លាក់​យក​សព​សែង​យកមក​តំកល់ទុក​ក្រោមផ្ទះ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។
ស្ត្រី​ជា​ប្រពន្ធ​និង​កូនចៅ​បុរស​ធ្វើអត្តឃាត​បាន​និយាយ​អោយដឹងថា​៖ ពួកគាត់​មិនបាន​ដឹង​អំពី​មូលហេតុ​នៃ​ការធ្វើអត្តឃាត​របស់​ប្តី និង​របស់​ឪពុក​ច្បាស់​ឡើយ ហើយ​កន្លងមក​រូបគាត់​ក៍​មិន​ដែលមាន​រឿងរ៉ាវ​អ្វី​កើតឡើង​នៅក្នុង​គ្រួសារ​ដែរ​។​កូនស្រី​គាត់​បាន​និ​យា យ​អោយដឹងទៀតថា​៖ មុនពេល​កើតហេតុ​នៅពេល​ល្ងាច​ឪពុក​របស់គាត់​បានមក​ពី​ជួយ​ធ្វើ​ផ្ទះ​អោយ​អ្នកស្រុក​ក្នុងភូមិ ហើយ​បាន​ហូបបាយ​និង​សំ​រាន​នៅលើ​គ្រែ​ក្រោមផ្ទះ​ពេលយប់​ដូច​ធម្មតា ស្រាប់តែ​ពេល​ជិត​ភ្លឺ​ឡើង​បែរជា​ឃើញ​គាត់​ស្លាប់​ដោយ​ចងក​បែបនេះ​ទៅវិញ ធ្វើអោយ​កូនចៅ​នៅក្នុង​ក្រុមគ្រួសារ​មានការ​សោកស្តាយ​ខ្លាំងណាស់​។​DSC00369
នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៥​សមត្ថកិច្ច​នរគ​បាល​មូលដ្ឋាន​ក៍បាន​ចុះទៅ ពិនិត្យ​សាកសព​បុរស​ធ្វើអត្តឃាត​ទៅតាម​បច្ចេកទេស ហើយ​បាន​និយាយ​អោយដឹងថា​៖ បុរស​ឈ្មោះ​គង់ វួ​ន ពិតជា​បានធ្វើ​អត្តឃាត​ដោយ​ចងក​ខ្លួនឯង​ពិតប្រាកដ​មែន​។ ក្រោយពី​ពី​ពិនិត្យ​រួច សព​បុរស​ធ្វើអត្តឃាត​ត្រូវ​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ សន្យា​