កំពុងបើក​អេស​ស្កា​វ៉ា​ត់​ទ័​រកា​យ​ដីភ្នំ ត្រូវ​ដីភ្នំ​បាក់​សង្កត់​លើ​កប់​មនុស្ស​២​នាក់​ស្លាប់​ភ្លាមៗ​

0

កំពង់ឆ្នាំង​៖ ​មនុស្ស​២​នាក់​នៅក្នុង​ការដ្ឋាន​កិន​ថ្មភ្នំ​ថ្លុក​ត្របែក ដែល​ម្នាក់​ជា​អ្នកបញ្ជា​រគ្រឿង ចក្រ​អេស​ស្កា​វ៉ា​ទ័​រ និង​ម្នាក់ទៀត​ជា​សិស្ស​កំពុង​រៀន​បើក​និង​បញ្ជារ បាន​ស្លាប់​ភ្លាមៗ​នៅ វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៥ ខ​ណះ​ពួកគេ​កំពុង បើក​អេស​ស្កា​វ៉ា​ទ័​រ​កាយ​ដីភ្នំ ហើយ​ត្រូវ​ដីភ្នំ​មួយ​ផ្ទាំង​ដ៏​ធំ​បាក់​ធ្លាក់​សង្កត់ពីលើ​គ្រឿងចក្រ របស់គេ ។​ករណី​បាក់​ដី​សង្កត់​មនុស្ស​ស្លាប់​នេះ​បាន​កើតឡើង​នៅ​ចំណុច​ការដ្ឋាន​កិន​ថ្ម ភ្នំ​ថ្លុក​ត្របែក ស្ថិតក្នុង​ភូមិ​ខ្វិត ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។
សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយដឹងថា​៖ ជនរងគ្រោះ​ទាំង​២​មាន​១.​ឈ្មោះ យន់ សៅ​នឿន អាយុ​៣១​ឆ្នាំ ជា​អ្នកបញ្ជារ​គ្រឿងចក្រ​អេស​ស្កា​វ៉ា​ទ័​រ រស់នៅ​ភូមិ​ស្រាំង​ខ្ពស់ ឃុំ​ពង្រ ស្រុក​រលាប្អៀរ​,​ទី​២.​ឈ្មោះ ភុ​ន សុ​ផែន អាយុ​២៣​ឆ្នាំ នៅ​លីវ​ជា​អ្នករៀន​បើកបរ រស់នៅក្នុង​ខ្វិត ឃុំ​ពង្រ ស្រុក​រលាប្អៀរ ពួកគេ​ទាំង​២​នាក់​ជា​កម្មករ​បើក​គ្រឿងចក្រ​អេស ស្កា​វ៉ា​ទ័​រ​អោយ​ក្រុមហ៊ុន​កិន​ថ្ម ឡុ​ច ច័ន្ទ​ណា​រិ​ទ្ធ ដែលមាន​ទីតាំង​ក្នុងភូមិ​ឃុំ​ខាងលើ​។​n2

មុនពេល​កើតហេតុ​ឈ្មោះ យន់ សៅ​នឿន បាន​បង្រៀន​បើកបរ​ដល់​ឈ្មោះ ភុ​ន សុ​ផែន អោយ​ចេះ​បញ្ជារ​គ្រឿងចក្រ នៅពេល​ពួកគេ​កំពុងតែ​កាយ​ដី​នៅ​ជើងភ្នំ​នោះ ស្រាប់តែ​ដីភ្នំ​១​ផ្ទាំង​ធំ ដែលមាន​កំពស់​ប្រមាណ​ជិត​១០​ម៉ែត្រ និង​មាន​ទម្ងន់​រាប់​តោន​បាន​ធ្លាក់ សង្កត់​លើ​គ្រឿងចក្រ​របស់​ពួកគេ បណ្តាលអោយ​ជនរងគ្រោះ​ទាំង​២​នាក់​កប់​ក្នុង​ដី​ស្លាប់ តែម្តង​។​នៅក្នុង​លំនៅដ្ឋាន​ជនរងគ្រោះ​ទាំង​២ ក្រុមគ្រួសារ​របស់​ពួកគេ បាន​និយាយ​អោយដឹងថា​៖​ឈ្មោះ ភុ​ន សុ​ផែន អាយុ​២៣​ឆ្នាំ បាន​ស្លាប់​បាក់ឆ្អឹង​ខ្នង បាក់​ចង្កេះ និង​បែក​ទ្រូង ចំ ណែ​ក​ឈ្មោះ យន់ សៅ​នឿន បាន​ស្លាប់​ដោយសារ​បាក់ជើង​ស្តាំ ដាច់​អណ្តាត និង​បែក ដើមទ្រូង​ដូចគ្នា​។
សមត្ថកិច្ច​បានអោយដឹង​បន្ថែមទៀតថា​៖​ក្រោយពេល​កើតហេតុ សព​ជនរងគ្រោះ ទាំង​២​នាក់ ត្រូវបាន​កម្មករ​ក្នុង​ការដ្ឋាន​ដឹកបញ្ជូន​ចេញពី​កន្លែងកើតហេតុ​ភ្លាមៗ មិន​ទុក អោយ​សមត្ថកិច្ច​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ​នោះឡើយ​។​n1
លោក អ៊ុក រស់ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​បាន​និយាយ​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៥​នេះ​ថា​៖​ក្រោយពី​បានដឹង​នូវ​ករណី​ដែលមាន​មនុស្ស​ស្លាប់​ក្នុង​ពេលធ្វើ​ការងារ​នៅក្នុង​ការដ្ឋាន​ខាងលើនេះ លោក​បាន​រាយការណ៍​និង​សុំ​យោបល់​ទៅ​ក្រសួង ហើយ​ក្រសួង​បាន​បញ្ជារ​អោយ​បិត​ការដ្ឋាន​កិន​ថ្ម របស់​ក្រុ​ក​ហ៊ុន ឡុ​ច ច័ន្ទ​ណា​រិ​ទ្ធ ជា បណ្តោះអាសន្ន ដើម្បីអោយ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស៊ើបអង្កេត​និង​ស្រាវជ្រាវ​អោយបាន ច្បាស់លាស់​ក្នុងករណី​គ្រោះថ្នាក់​ដែល​បណ្តាលអោយមាន​មនុស្ស​ស្លាប់​បែបនេះ​៕ n3 ​សន្យា