កាលពីវេលាម៉ោង០៩ និង៣០នាទីយប់ ថ្ងៃទី១៤ ខែមករា ២០១៥ នៅចំណុចផ្លូវ១៨២ កែងនិងផ្លូវ១០៧ ស្ថិតក្នុងសង្កាត់បឹងប្រលឹត ខណ្ឌ៧មករា ។ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉តូវីវ៉ា ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខស៊េរីចាស់ ថ ២៨៨១ ភព១ ជិះគ្នា៣នាក់ដោយធ្វើដំណើរតាមផ្លូវលេខ១៨២ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុក៏បានបុកគ្នាជាមួយម៉ូតូហុងដាឌ្រឹម សេ១២៥ មួយគ្រឿងពណ៌ខ្មៅ មិនពាក់ស្លាកលេខ7 បើកដោយបុរសម្នាក់ដោយធ្វើ ដំណើរតាមផ្លូវលេខ១៨២
ក្នុងទិសដៅពីកើតទៅលិចក្នុងទិសដៅបញ្ច្រាសគ្នាក៏ធ្វើអោយម៉ូតូទាំងជ្រុលបុកគ្នាយ៉ាង ពេញទំហឹងបណ្តាលឱ្យបុរសជិះម៉ូតូហុងដាឌ្រឹមសេ១២៥រងរបួសស្រាលក៏បានលើកម៉ូតូខ្លួនជិះគេច បាត់ ហើយចំណែកអ្នកជិះម៉ូតូវីវ៉ាទាំង៣នាក់រងរបួសស្រាលត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយចំណែកម៉ូតូដែរនៅសល់នោះគេបានយកទៅផ្ញៃរសិនចាំស្អែកព្រឹកនិងមកយកទៅជួស ជុលដោយខ្លួនឯង៕






































