ស្លាប់ម្នាក់នៅកន្លែងកើតហេតុ គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាល ពីវេលា ម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវមុនីរ៉េត ស្ថិតនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។សាក្សីដែលបានឃើញ
ហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកសំរាម របស់ក្រុមហ៊ុន ស៊ិនទ្រី មួយគ្រឿង ពណ៌ សលាយបានបើកពីកើតទៅលិច ក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចស្តុបរង្វង មួលចេឡា ក៏មានម៉ូតូមួយគ្រឿងម៉ាក ស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1AC-9967 ដែលជិះដោយយុវជនម្នាក់ កំពុងធ្វើដំណើរតាមបណ្តោយផ្លូវ ម៉ៅសេទុងក្នុងទិសដៅ ពីត្បូងទៅជើង ធ្វើអោយររថយន្ត របស់ក្រុមហ៊ុន ស៊ិនទ្រី ជ្រុលល្បឿន ក៏បុកម៉ូតូចំពាក់កណ្តាល បណ្តាលអោយម៉ូតូ ដូលចូលក្រោមកង់រថយន្តទាំងម៉ូតូ ទាំងម្ចាស់ អូសជាង៥ម៉ែត្រ ស្លាប់ភ្លាមៗតែម្តង ។ សាក្សីបានបន្តថា ពេលកើតហេតុភ្លាមៗនោះ អ្នកបើក បររថយន្តបង្ក របស់ក្រុមហ៊ុន ស៊ិនទ្រីក៏ រត់ចុះ ពីរថយន្ត គេចខ្លួនបាត់តែម្តង ។
សមត្ថកិច្ចបានដឹងដែរថា ជនរងគ្រោះដែលស្លាប់ ដោយសារ គ្រោះ ថ្នាក់ចរាចរណ៍នេះ មានឈ្មោះ សៅរ៏ផានិត ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរធ្វើនៅក្រុមហ៊ុនអិចស្ពេសផ្នែកដឹកជញ្ជូន ស្នាក់នៅ សង្កាត់ការកាប ខណ្ឌពោសែនជ័យ ។ តាមប្រភពដដែលបានបន្តទៀតថា ចំពោះសាកសពជន រងគ្រោះ សមត្ថកិច្ចចរាចរណ៍ របស់ លោកបានប្រគល់ឲ្យទៅក្រុមគ្រួសារ ដើម្បីឲ្យយកទៅ ធ្វើ បុណ្យតាមប្រពីណៃទំលៀម ទំលាប់របស់ខ្មែរ។
ហើយចំណែករថយន្ត ដឹកសំរាមរបស់ក្រុមហ៊ុន ស៊ិនទ្រី និងម៉ូតូត្រូវបានសមត្ថកិច្ចចរាចរជំនាញចុះ ធ្វើការវាស់វែង រួចរាល់ហើយបញ្ចូន ទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំឲ្យភាគីជា អ្នកបង្ករចូលខ្លួន ដោះស្រាយតាមផ្លូវ ច្បាប់៕



































