ភ្នំពេញ=យុវជនម្នាក់បានជិះម៉ូតូវីវ៉ាមួយគ្រឿងក្នុងល្បឿនលឿនពេលដែរមកដល់ចំណុចផ្លូវបែកជាបួន មិនព្រមបន្ថយល្បឿន ក៏ជ្រុលទៅបុកម៉ូតូវីវ៉ាមួយគ្រឿង ទៀតយ៉ាងពេញទំហឹងបណ្តាលឲ្យ រងរបួសធ្ងន់និងស្រាលពីរនាក់កាលពីវេលាម៉ោង ៨ និង ៤៥ នាទីយប់ថ្ងៃទី ១៣
ខែមករា ឆ្នាំ២០១៤ ស្ថិតតាមបណ្ដោយ ផ្លូវលេខ១៣ កែងលេខ១៤៤ ទុលមុខនិង ឪសថស្ថានយីហោ រស្មី ក្នុងសង្កាត់ផ្សាកណ្តាល១ ខណ្ឌដូនពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញ យុវជនម្នាក់ បានជិះម៉ូតូ មួយគ្រឿង ម៉ាក វីវ៉ា ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 1BS-1840 បានធ្វើដំណើរតាមបណ្ដោយ ផ្លូវលេខ១៣ ក្នុងទិសដៅពី ជើង ទៅ ត្បូង យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុដែរផ្លូវបែកជាបួន ក៏មិនព្រមបន្ថយល្បឿនលឿន ក៏បានវាក់អើ ជាមួយម៉ូតូវិវ៉ាមួយគ្រឿងទៀត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Y-5378 ដែរជិះដោយស្ត្រីម្នាក់ កំពុងធ្វើដំណើរនៅលើផ្លូវលេខ ១៣ ក្នុងទិសដៅពីលិច ទៅកើត ក៏ធ្វើ ការ អោយម៉ូតូទាំងពីរបុក គ្នាយ៉ាងពេញទំហឹង បណ្តាលម៉ូតូទាំងពីរខ្ទាត់ឆ្ងាយពីគ្នាប្រហែលជា២០ម៉ែត្រ និង ម្ចាស់ម៉ូតូរងរបួសធ្ងន់និងស្រាពីរនាក់ត្រូវបានរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្រព្យាបាលភ្លាមៗ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងយកទៅរក្សាទុកនៅអធិការ ខណ្ឌដូនពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នាពេលក្រោយ ៕



































