យុវជន​ពីរ ជិះ​ម៉ូតូ​ចេញពី​ក្លឹប​រេ​ចង្កូត​បុក​ឃឿនរ​ង្វ​ង​មួល កាំ​ខូ​សិត​ធី ដួល បណ្ដាលឱ្យ រងរបួស

0

យុវជន​ពីរ ជិះ​ម៉ូតូ​ចេញពី​ក្លឹប​រេ​ចង្កូត​បុក​ឃឿនរ​ង្វ​ង​មួល កាំ​ខូ​សិត​ធី ដួល បណ្ដាលឱ្យ រងរបួស ស្រាល ពីរ​នាក់ កាលពី​វេលា​ម៉ោង ១២ នឹង ៣០​នាទី​យប់​ឈានចូល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច រ​ង្វ​ង​មូល​កាំ​ខូ​សិត​ធី សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក ។ តាម​សាក្សី​Image20ដែល​បានឃើញ​ហេតុការណ៍​ខាងលើ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​យុវជន ពីរ​នាក់​ខាង លើ​ជិះ​ម៉ូតូ​ស្តុ​ប​ពីរ មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CB- 0287 បានធ្វើ ដំណើរ​ចេញពី​ក្លឹប​ម្តុំ កាំ​ខូ​សិត​ធី ហើយ​ជិះ​ម៉ូតូ​យ៉ាង​លឿន​តាម​បណ្តោយ ផ្លូវ​លេខ ៥៩៨ ក្នុង​ទិស ដៅ​ពី​លិចទៅ​កើត លុះដល់​ចំណុចកើតហេតុ ទំនង​គេច​ពី​រថយន្ត ទើប​រេ​ចង្កូត​បុក ឃឿន រ​ង្វ​ង​មួល កាំ​ខូ​សិត​ធី បណ្តាល​ឲ្យ​ដួល រងរបួស​ស្រាល ចំណែក​ម៉ូតូ​ខ្ទាត ពី​ចំណុច​កើត ហេតុ​ជាង ២០ ម៉ែត្រ​និង​រង​ការខូចខាត​យ៉ាងដំណំ​។Image21
​ក្រោយពេល​កើតហេតុ មិត្ត​ភ័​ក្រ​របស់​យុវជន​ខាងលើ បានមក​ជួយ​អន្តរាគមន៍ ជួយ​ដឹក​ពួកគេ យក ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេ​រ​ទ្យ ចំណែក​ម៉ូតូ​វិញ​នោះ ត្រូវបាន​មិត្ត​ភ័​ក្រ អូស​យកទៅ​រក្សាទុក​ផ្ទះ​គេ​វិញ​ដែរ ព្រោះ​មិន​ចង់​រំខាន​ដល់​សមត្ថកិច្ច​វែងឆ្ងាយ​៕