ជនសង្ស័យ​លួច​ម៉ូតូ​រ៉ឺម៉ក​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​វាយ​ឡើង​ទ្រោម​ខ្លួន​ទើប​ប្រគល់ឱ្យ សមត្ថកិច្ច​

0

ជនសង្ស័យ​បំណង​លួច​ម៉ូតូ​រ៉ឺម៉ក​ម្នាក់​ត្រូវបាន​ម្ចាស់ផ្ទះ​ឃើញ​ទាន់​នៅក្នុង​កាមេរ៉ា​សុវត្ថិភាព រួច​ក៏​ស្រែក​ផ្អើល​ប្រជាពលរដ្ឋ​ដេញចាប់បាន វាយ​ម្នា​ក់មួយ​ដៃ​មួយ​ជើង ឡើង ទ្រោម​បែកក្បាល​ហូរឈាម​ស្រោច​ខ្លួន ទើប​ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ស្ទឹង មាន ជ័យ យកទៅ​សាក​សួរនាំ​បន្ត កាលពី​វេលា​ម៉ោង​២​នឹង​៣០​នាទី​រំលង​អា​ធ្រា​ត​ឈាន ចូល ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​លូទឹកស្អុយ ក្រោម​ស្ពាន​ស្ទឹងមានជ័យ ស្ថិតក្នុង​ក្រុមទី​៦ ភូមិ​ព្រៀត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។4
ប្រភព​ពត៌មាន​ពី​ម្ចាស់ផ្ទះ​បាន​ប្រាប់​ឱ្យដឹងថា ជា​រៀងរាល់ថ្ងៃ​រូបគាត់​តែងតែ​ដាក់ ម៉ូតូ​រ៉ឺម៉ក​ចាក់សោរ​នៅខាងមុខ​ផ្ទះ ដោយ​នៅក្រោម​ដំបូលផ្ទះ​របស់គាត់​មាន ដាក់​កាមេរ៉ា សុវត្ថិភាព និង​សេន​ស័​រ​សម្រាប់​បំភ្លឺ​ភ្លើង​ដោយ​ស្វ័យប្រវត្តិ​ប្រើ​សិន​បើ​មាន​អ្នក​ចូលមក ។ ខ​ណះ​ពេលដែល​កមពុង​លង់លក់​នៅក្នុង​ដំណេក​ស្រាប់តែ​គាត់​បានលឺ សម្លេង​ឆ្កែ ព្រុះ យ៉ាងខ្លាំង ហើយ​បន្តិចក្រោយមក​អំពូល​ភ្លើង​បំភ្លឺ​ផ្ទះ​របស់គាត់​ក៏បាន​ភ្លឺ​ឡើង ភ្លាមៗ​នោះ គាត់​បាន​ស្ទុះ​ឡើងទៅ​មើល​ទូរទស្សន៍​កាមេរ៉ា​សុវត្ថិភាព ស្រាប់តែ​បានឃើញ​ជន សង្ស័យ ២ នាក់​កំពុងតែ​ធ្វើ​សកម្មភាព បំរុង​អា​សោរ​លួច​រ៉ឺ​ម៉​ង​កង់​បី​ដែល​ចត​ទុក​នៅមុខ​ផ្ទះ រួច​ក៏ បាន​ស្រែកថា​ចោរៗ​បណ្តាលឱ្យ​ផ្អើល​ប្រជាពលរដ្ឋ​ដេញចាប់ បាន​ម្នាក់ វាយ​ឡើង​ទ្រោម បែកក្បាល​ហូរឈាម​ស្រោច​ខ្លួន ទើប​ប្រគល់ឱ្យ​សមត្ថកិច្ច ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​រត់គេចខ្លួន​បាត់ ។​2
សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ អ៊ិន ស្រ៊ុន អាយុ​៣៦ បច្ចុប្បន្ន​ស្នាក់នៅ​កន្លែង ភូមិ​ដើម​ស្លែង សង្កាត់​មានជ័យ ខណ្ឌមានជ័យ ហើយ​ជន សង្ស័យ​ត្រូវបាន​នាំខ្លួន​យកទៅ​សាកសួរ​នៅ​បុ​ស្តិ៍​នគរបាល​រដ្ឋបាល​មាន ជ័យ​ដើម្បី​សាក សួរ​បន្ត និង​ចាត់ការ​តាម​នី​តី​វិធី ៕1