នារី​ម្នាក់​បើករថយន្ត​បុក​រ៉ឺម៉ក​ដឹក​បន្លែ​ប្រ​ឡាប់​ផ្ងារជើង​

0

បុរស​ម្នាក់​បានរ​ងរ​បួស​និង​រ៉ឺម៉ក​ដឹក​បន្លែង​ក្រឡាប់​ផ្ងារជើង​ច្រងាង ដោយសារតែ​នារី​ម្នាក់​បើករថយន្ត​សេរី​ទំនើប​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​ពេញទំហឹង​ដឹង កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​ទាប់ភ្លឺ ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​ម​ជ្ឃ​មណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌ​ទួល​គោ​កុំ4
តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​រ៉ឺម៉ក​ដឹក​បន្លែង ឈប់​នៅខាងមុខ​មជ្ឍមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ ប្រហែល​ជាង​១០​នាទី​ស្រាប់​តែមាន​នារី​ម្នាក់ បើករថយន្ត​សេរី​ទំនើប​មួយគ្រឿង​ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z-8162 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើ​ល ល្បឿន​លឿន​បាន​ជ្រុល​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​ម្ចាស់​រ៉ឺម៉ក​រងរបួស ចំណែក​រ៉ឺម៉ក​ដឹក​បន្លែង​ដាច់​ម្ខាង រីឯ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​ជំ​ហៀ​ង​ខាងឆ្វេង​។3
ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​រ៉ឺម៉ក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគ​បាល​ខណ្ឌទួលគោក​ដើម្បី​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​៕2