​​ឃាត់​រូប​ព្រះ​បដិមាករ​បែប​រចនាប័ទ្ម​ចិន​ដែល​នាំចូល​ពី​ថៃ​តាម​ច្រក​ភ្នំ​ដី​

0

 បាត់ដំបង​: មាន​ទំនិញ​ជាច្រើន​ដែល​បាន​នាំចូល​តាម​ច្រក​តំបន់ភ្នំ​ដី ពី​ក្នុង​ទឹកដី​ថៃ​ចូលមក​កម្ពុជា​ ត្រង់ចំនុច​ភូមិ​គីឡូ​13 ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដែល​ក្នុង​ទំនិញ​ទាំងនោះ​ មាន​សំភារ​: និង​រូប​ព្រះ​បដិមាករ​មួយចំនួន​ត្រូវបាន​សមត្ថកិច្ច​ក្នុង​អង្គ​ភាពវរ​:​ព្រំដែន​លេខ​817 សហការ​ជាមួយ​កំលាំង​សាខាគយ​ប្រចាំ​ច្រក​តំបន់​បាន​ឃាត់ទុក​កាលពី​ថ្ងៃទី​19-1-15 វេលា​ ម៉ោង​8,20​នាទី​ព្រឹក ដោយសារតែ​ព្រះ​បដិមាករ​ទាំងនោះ​បានក​សាង​ឡើង​តាម​រចនាប័ទ្ម​ចិន​> សុទ្ធសាធ​ដែល​បាន​នាំ​ឆ្លងដែន​ដោយ​គ្មាន​ការអនុញ្ញាតិ ។​image (1)
យោងតាម​ប្រភព​ដែល​ឈរជើង​នៅក្នុង​ច្រក​តំបន់​នោះបាន​អោយដឹងថា នៅ​ព្រឹក​ថ្ងៃ​
កើតហេតុ​គឺមាន​រទេះ​មួយ​បាន​ដឹកទំនិញ​មួយចំនួន​ឆ្លងដែន​ពី​ដី​ថៃ​ចូលមក​កម្ពុជា​តាម​ច្រក​តំបន់ភ្នំ​ដី​ក្នុងស្រុក​សំពៅ​លូន ។ ដោយសារតែ​ស​ង្គេ​ត​ឃើញថា​ទំនិញ​នៅលើ​រទេះ​នោះ​មាន​ភាព​ច្រ​ងេ​៉​ង​ច្រ​ង៉ាង​> ខុសប្លែក​ពី​ធម្មតា​ទើប​កំលាំង​ប៉ុស្តិ៍​គឺ​ឡូ​13​របស់​វរ​:​ព្រំដែន​គោក​លេខ​817​បានធ្វើ​ការឃាត់​ដើម្បី​ សុំ​ត្រួតពិនិត្យ ប៉ុន្តែ​នៅពេលដែល​បើក​សំភារ​:​វេច​ខ្ចប់​ចេញ​ស្រាប់តែ​ឃើញ​ទំនិញ​ទាំងនោះ​បែរជា​ មាន​ដៃ​មាន​ជើង​ទៅវិញ​ទើប​សុំ​ទៅ​កំលាំង​សាខាគយ​ដើម្បី​សហការ ទីបំផុត​ទើប​ដឹងថា​ទំនិញ​មួយ​ចំនួន​គឺជា​ព្រះ​បដិមាករ​ដែល​ផលិតឡើង​អំពី​ឈើ​ច័ន្ទ​គិរី​ទាំងអស់ ប៉ុន្តែ​ខុស​ត្រង់​ថា​ការ​រចនាប័ទ្ម​> គឺ​យក​តាមបែប​ចិន​ទាំងអស់ ដូច្នេះ​វា​ជា​ទំនិញ​មួយ​ដែល​ខុសច្បាប់​ទាំងស្រុង ។​image (2)
ក្រោយ​ពេលដែល​សមត្ថកិច្ច​ចំរុះ​ធ្វើការ​ឆែកឆេរ​ទៅលើ​ទំនិញ​ទាំងអស់​ដែលជា​របស់​ឈ្មោះ​
សន ផាន់​ណា ភេទ​ប្រុស អាយុ​35​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​គាំ​2 សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​នឹងមាន​មុខរបរ​ជា​ជាងចំលាក់​គឺ​ប្រទះឃើញ​មាន សា​ឡុង កៅអី ជើងពាន ផ្តិល និង​ព្រះ​បដិមាករ​មួយចំនួន សរុប​មាន​ចំនួន​79​ដុំ ហើយ​ត្រូវបាន​ផលិតឡើង​នៅក្នុង​ប្រទេស​ថៃ​អំពី​ដើម​ច័ន្ទ​គិរី​ទាំងអស់​ដោយ​ខុសប្លែក​ត្រង់​ថា​រចនាប័ទ្ម​ដែល​គេ​ផលិតឡើង​គឺ​តាមបែប​ចិន​ដើម្បី​នាំចូល​ទៅកាន់​ទីផ្សារ​កម្ពុ​ជា​។​image
លោក​កែ ឌឿ​ន មេ​ប៉ុស្តិ៍​គីឡូ​13 នៃ​អង្គ​ភាពវរ​:​ព្រំដែន​លេខ​817 និង​ជា​អនុប្រធាន​ច្រក​
តំបន់​បាន​លើកឡើងថា បើជា​ប្រភេទ​តុ កៅអី ហង់​តេ ជាដើម​គឺ​ពុំមាន​ខុសច្បាប់​អ្វី​ឡើយ​ដែល​គេ​អាច​នាំ​ឆ្លងដែន​ចូលមក​កម្ពុជា​បាន​ព្រោះ​វា​ជា​ប្រភេទ​ឈើ​ច័ន្ទ​គិរី ព្រោះ​កន្លងមក​ទំនិញ​ទាំងនេះ​ក៏​ធ្លាប់បាន​នាំ​ចូលមក​ជារឿយៗ​ដែរ ប៉ុន្តែ​លើក​នេះ​ក៏​ស្រាប់​តែមាន​បន្លំ​លួច​នាំ​ព្រះ​បដិមាករ​ចូលមក​ជាមួយ​ដែល​ខុសច្បាប់​ទាំងស្រុង​ទៅនឹង​ច្បាប់​រដ្ឋ​ព្រោះ​មិនមែនជា​រចនាប័ទ្ម​ខ្មែរ ដោយ​ប​ច្ច​ប្បន្ន​ទំនិញ​ ខុសច្បាប់​ទាំងនេះ​ត្រូវបាន​នាំយកទៅ​រក្សាទុក​នៅក្នុង​សាខាគយ​ប្រចាំ​ច្រក​តំបន់​ហើយ​រង់ចាំ ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ។​
ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ​ក៏មាន​ប្រភព​មួយចំនួន​បាន​លើកឡើងថា នេះ​ទំនងជា​មានការ​> បែងចែក​លាភ​សក្ការ​:​មិនត្រូវ​គ្នា ឬក៏​អាច​ម្ចាស់​ទំនិញ​មានគំនិត​ចង់​សុ​ី​ដាច់​ផង​ទើប​មានការ​ចាប់​ទំនិញ​ទាំងនេះ​ទុកជា​បណ្តោះអាសន្ន ព្រោះ​ព័ត៌មាន​នេះ​ទើបនឹង​បែកធ្លាយ​នៅពេល​ថ្មីៗ​នេះដែរ ៕
សោ និយម​រ័ត្ន​image (1) image (2) image