​ដើម្បី​ថែបំប៉ន​សុខភាព​យុវវ័យ​បញ្ចៀស​ពី​គ្រឿងញៀន​

0

​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង បាន​បើក​ការហ្វឹកហ្វឺន​អប់រំ​កាយសិក្សា​ដល់​យុវ​សិស្ស​៦៥០​នាក់​
​កំពង់ឆ្នាំង​៖​ការអប់រំ​កាយសិក្សា​តាម​ការហ្វឹកហាត់​វិញ្ញាសារ​ផ្សេង​គឺជា​កត្តា​សំខាន់​ណាស់​
​សំរាប់​ថែទាំ​សុខភាព​និង​បង្កើន​ដល់​ប្រាជ្ញា​ស្មារតី​របស់​សិស្ស​ក្នុងការ​រៀនសូត្រ ដោយ​យ ល់​បាន​អំពី​បញ្ហា​នេះ លោកនាយក​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង ទទួលយក​និ​សិ​ត្ស​ស្ម​គ័​ចិត្ត​២
​រូប​របស់​ជនជាតិ​ជប៉ុន​ដែល​បានមក​ធ្វើ កម្មសិក្សា​ជាមួយ​អង្គការ​ចៃ​កា​នៅក្នុង​ខេត្ត​កំពង់ ឆ្នាំង ដើម្បី​ធ្វើការ​ហ្វឹកហាត់​វិញ្ញាសារ​កីឡា​អប់រំ​កាយ​ប្លែកៗ​របស់​ជប៉ុន ដល់​យុវ​សិស្ស​សំ ដៅ​ធ្វើអោយ​យុវ​សិស្ស​ទាំងអស់​មាន​សុខភាព​មាំមួន​ល្អ ដើម្បី​បន្ត​ការសិក្សា​សំរេច​នូវ​បំ ណង​ប្រាថ្នា​របស់ខ្លួន និង​ជៀសវាង​បាន​ពី​ការសេព​គ្រឿងញៀន​ដែល​អាច​ប៉ះពាល់​ដល់ អនាគត​យុវជន​ដែលជា​ទំពាំង​ស្នង​ឬ​ស្សី​របស់​ជាតិ​។​
​ ​លោកនាយក​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង បាន​និយាយ​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៥​នៅក្នុង​ទីលាន​ហ្វឹកហាត់​កីឡា​ថា​៖​ជិត​៣​ខែ​កន្លងមកនេះ យុវ​សិស្ស​រៀន​ថ្នាក់​ទី​៧ និង​ថ្នាក់​ទី​៨​ចំនួន​៦៥០​នាក់ ត្រូវបាន​និ​សិ​ត្ស​នារី​ស្ម័គ្រ​ជនជាតិ​ជប៉ុន​២​រូប បាន ជួយ​ហ្វឹកហាត់​វិញ្ញាសារ​អប់រំ​កាយ​ចំនួន​១២​ប្រភេទ​ប្លែកៗ ដែល​អាចធ្វើអោយ​យុវ​សិស្ស ហ្វឹកហាត់​មាន​កាយសម្បទា​មាំមួន មាន​ប្រាជ្ញា​ស្មារតី​ភ្លឺ​ថ្លា​វៀងវៃ និង​ចេះ​សាមគ្គី​គ្នា​ក្នុង ពេល​ហ្វឹកហាត់ ដើម្បី​ដណ្តើមយក​ចំណាត់ថ្នាក់​ល្អ​របស់​កីឡា​អប់រំ​កាយ​ក្នុង​វិទ្យាល័យ​។​
​ ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៥ លោកនាយក​វិទ្យាល័យ​បានរៀបចំ​អោយ​យុវ​សិស្ស​ថ្នាក់​ទី​៧​និង​ថ្នាក់​ទី​៨​ទាំង​៦៥០​នាក់​នៅក្នុង​វិទ្យាល័យ​ប្រកួត​ប្រឡង​យក​ចំណាត់ថ្នាក់​ពី​លេខ​១​ដល់​លេខ​៣ ដើម្បី​ទទួល​រង្វាន់​និង​ដើម្បី​សាកល្បង​បញ្ចេញ​នូវ​សមត្ថភាព របស់ខ្លួន​ដែល​ខិតខំ​ហ្វឹកហាត់​ជិត​៣​ខែ​កន្លងមក​។​
​ ​វិញ្ញាសារ​ដែល​លើក​យកមក​ប្រកួត​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៥​នេះ តាម បែប​វិញ្ញាសារ អ៊ុន​ដោ​កៃ​ជប៉ុន មាន​១២​វិញ្ញាសារ​រួមមាន​៖​ការប្រកួត​រត់​បណ្តាក់​កាន់​ហិប រត់​បណ្តាក់​ប្រមៀល​កង់ឡាន រត់​បណ្តាក់​ដាក់​កូន​បាល់​ក្នុង​វែក រត់​បណ្តាក់​មនុស្ស​កាន់​របា រត់​បណ្តាក់​មនុស្ស​កៀប​បាល់​តែមួយ រត់​បណ្តាក់​ដាក់​បាល់​លើ​ក្តា​សែង​គ្នា​៤​នាក់ រត់ បណ្តាក់​ដូច​សត្វ​កង្កែប រត់​បណ្តាក់​កាន់​របា​រត់​វិល​ជុំវិញ​រង្វង់ រត់​បណ្តាក់​ខ្ចី​មនុស្ស និង​សំ ភារៈ រត់​បណ្តាក់​ចងជើង​ជាប់​គ្នា រត់​បណ្តាក់​លី​ហិប​ទៅមុខ​លោតអន្ទាក់ និង​ទាញ​ព្រាត់​។​
​ ​ការហ្វឹកហាត់​កីឡា​អប់រំ​កាយ​ខាងលើនេះ គឺជា​គំរូ​ល្អ​មួយ​ដែល​គួរ​រៀនសូត្រ​តាម ដើម្បី​ទាក់ទាញ​ស្មារតី​របស់​យុវ​សិស្ស​អោយ​ចេះ​សាមគ្គី​គ្នា​ដើម្បី​យកជ័យ​ជំនះ​ក្នុងពេល​ប្រកួត​កីឡា ខាងមុខ​របស់​ខេត្ត និង​ក្រសួង​អប់រំ ដើម្បី​នាំមក​នូវ​ជ័យជំនះ​ដល់​ក្រុម ថ្នាក់ របស់ខ្លួន និង​ម្យ៉ាងទៀត​ដើម្បី​អប់រំ​យុវ​សិស្ស​ទាំងអស់​ជៀសវាង​បាន​ពី​ការ​សេពគប់​មិត្ត​មិន ល្អ​ដែល ប្រើប្រាស់​គ្រឿងញៀន​៕ សន្យា​