កំពង់ធំ= ពិធីបុណ្យបញ្ចុះខ័ណ្ឌសីមានៅវត្តពោធ៍រោងសេះហៅវត្តសំបូរនេះបានប្រារពទៅរយះពេល៤ថ្ងៃ និងបញ្ចប់នៅព្រឹកថ្ងៃទី០១ខែមករា ឆ្នាំ២០១៥ ក្រោមអធិតីភាព ឧញ្ញា ហេង សំណាង និងលោកជំទាវ ដោយ មានការចូលរួមពីរ ព្រះតេគុណ សៀង សុខ ព្រះមេគុណ 
ខេត្តកំពង់ធំ ព្រមទាំងព្រះសង្ឃ ជាច្រើន អង្គ មន្ដ្រីរាជការ សិក្សានុសិស្ស លោកគ្រូ អ្នក គ្រូ ប្រជាពលរដ្ន គណះកម្មការអាចារ្យវត្តសំបូរ ព្រមទាំងពុទ្ធបរិស័ទ សប្បុរសជនមកពីរទីជិតទីឆ្ងាយ និង សម្ថកិច្ចការពារសន្ដិសុខទាំង៣ប្រភេទសរុបជាង១ពាន់នាក់ ។
លោក គង់កេង អភិបាលស្រុកប្រាសាទសំបូរបានអាននូវជីវប្រវត្តិសង្ខេប នៃស្រុកប្រាសាទសំបូរ និងសមិទ្ធិផលនានាដែល វត្តប្រសាទសំបូរ បានកសាងឡើងក្រោមស្នាដៃរបស់ លោកគ្រូ ចៅអធិការវត្ត ឡុង ប៊ុន ធឿន និងសប្បុរសជន ពុទ្ធ បរិស័ទបានកសាង ទូក ងនិងរោងទូក អស់ថវិការ ៤៩០៩០០០រៀលនិង ៨៩៦៨ដុល្លា ជាអំណោយ របស់ឧញ្ញា ហេង សំណាងនិងលោកជំទាវ ក្នុងនោះមាន អណ្ដូងទឹក ខឿនដើមពោរិ៍ ចេតីយ របងថ្ម ព្រះវិហារធំ
មួយដែលមាន បណ្ថោយ ២៤គុណ១៥ម៉ែត្រ កំពស់ ២៣,៥០ម ដែលបានចាប់ផ្ដើម ពីរ ថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០០៧ រួចរាល់ជាស្ថាពរ នៅ ថ្ងៃទី២១ វិច្ចិការ ឆ្នាំ២០១៤ សរុបទឹកប្រាក់អស់សំរាប ព្រះវិហារមួយនេះ គឺអស់ថវិកា ៦២៥៨២៤០០០រៀលនិងប្រាក់ដុលា១៨២៧៦៤ដុល្លា ក្នុងនោះដែរលោកឧញ្ញា ហេងសំណាងនិងភរិយា បាន កសាង សមិទ្ធិផល នានានៅក្នុងវត្តនេះ សាលាឆាន់ ផ្ទះបាយ បន្ទប់ទឹក អស់ថវិការ ១០ម៉ឺនដុល្លា សាលារៀន១ខ្នង អស់ថវិការ៨ម៉ឺនដុល្លា និងកសាងវត្តគោកស្រុក អាស្រមព្រះពុទ្ធផុស អស់ថវិការជាង់៣ម៉ឺនដុល្លា ធ្វើផ្លូវគ្រួសក្រហម អស់ថវិកា១ម៉ឺនដុល្លា សរុប ៥ឆ្នាំ អស់ថវិការ ២៦ម៉ឺន ដុល្លា ។
លោកឧញ្ញា ហេង សំណាង បានមានប្រសាសន៍ថាមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្នលោកតាលោកយាយ ដោយបានលើកឡើងពីការឈឺចាប់កាលពីររបបប្រល័យពូជសាសន៍ប៉ុលពត ដែលបានកាប់សំលាប់ប្រជាពលពលរដ្ន អោយធ្វើការហួសកំលាំងថែមទាំងបង្អត់អាហារ មិនតែប៉ុណ្ណោះពួក យកវាបានលុបបំបាត់ វប្បធម៍ អរិយធម៍ ទំនាប់ទំនាប់នៃពុទ្ធសាសនា សាលារៀន មន្ទឺពេទ្យ វត្តអារាម ក្លាយជាឃ្លាំងសំរាប់ដាក់សំភារះទៅវិញ នេះជាអនុស្សាវរីយ៍ដ៏សែនឈឺចាប់ក្នុងរបបប្រល័ជសាសន៍ហើយ រហូតមកដល់
ពេលនេះ ត្រូវបានប្រមុខ រាជរដ្នាភិបាលដែលដឹកនាំដោយសម្ដេច នាយករដ្នមន្ដ្រីហ៊ុន សែន បានលើកតំកើង ពុទ្ធសាសនាជាសាសនារបស់រដ្ន ហើយត្រូវបានកសាងឡើងវិញនូវ ហត្ថារចនា សម្ព័ននានា មានផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម រហូតរីកចំរើនដូចសព្វថ្ងៃ បន្ទាប់មក លោកឧញ្ញាក៏បាន ផ្ដាំផ្ញើរ និងទទួលនូវសំណូមពរ របស់លោកយាយលោកតា ក្នុងការកសាងរាល់សមិទ្ធិផលនានាបន្ដទៀតជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងប្រទេសជាតិអោយកាន់តែរើកចំរើន ក្នុងនោះដែរ លោកឧញ្ញាមានអំណោយ ចែកជូន បងប្អូនលោកយាយ លោកតា សិស្សានុសិស្ស មាន ក្រណាត់ សរ៣០០ដុំ សារុង ៦០០ ប៉ិច សៀវភៅ និងថវិការផងដែរ៕ ប៊ុនរិទ្ធី





































