ស្វាយរៀង=ផ្ទះមួយខ្នងទំហំ៧ម៉ែត្រ×៩ម៉ែត្រ ធ្វើអំពីថ្មក្រោម ឈើលើដំបូលប្រក់សង្ខ័សី រួមទាំងទ្រពសម្បត្តិ មួយចំនួន ត្រូវបានអគ្គិភ័យឆាបឆេះម៉ត់ទៅជាផេះ និងជ្រូកអស់៧ក្បាលបានងាប់ និងជ្រូក១៨ក្បាលផ្សេងទៀត ឆេះរលាត់ខ្នង កាលពីរវេលាម៉ោង៨និង៣០នាទីយប់ 
ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៥ នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
បើតាមសមត្ថកិច្ចនគបាល ក្រុងស្វាយរៀង បានឲ្យដឹងថា ម្ចាស់ផ្ទះដែលអគ្គីភយ័ឆាបឆេះ ឈ្មោះ រស់ សាម៉ុន អាយុ៥២ឆ្នាំ មុខរបរចងការប្រាក់ និងចិញ្ចឹមជ្រូក នៅភូមិសង្កាត់កើតហេតុខាងលើ ។ប្រភពដ៏ដែលបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះជាប្តី និងកូនប្រុស ទៅមើលការប្រកួតបាល់ទាត់ នៅកីឡាដ្ឋានខេត្តស្វាយរៀង រីឯប្រពន្ធនិងកូនស្រី ទៅចូលរួមមង្គល់ការសាច់ញាតិ នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង។ លុះម៉ោងប្រមាណជា៨និង៣០នាទីយប់ ក៏ទុស្សេខ្សែភ្លើងឆាបឆេះផ្ទះតែម្តង ហើយពេលភ្លើងឆាបឆេះ អ្នកជិតខាងឃើញ នាំគ្នាមកជួយពន្លត់ និងហៅរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគបាលខេត្ត មកជួយ
អន្តរាគមន៍ផងដែរ ។ ក៏ប៉ុន្តែយឺតពេលទៅហើយ ព្រោះភ្លើងឆាបឆេះខ្លាំងពេក ក៏បណ្តាលឲ្យឆេះផ្ទះ និងទ្រព្យ័សម្បត្តិក្នុងផ្ទះស្ទើគ្មានសល់ ។យោងតាមម្ចាស់ផ្ទះ បានអោយដឹងថា ចំពោៈសម្ភារៈនិងទ្រពសម្បត្តិ ដែលបាតបង់ នៅមិនទាន់សរុបនោៈទេ ប៉ុន្តែជ្រូកងាប់អស់៧ក្បាល និង១៨ក្បាលផ្សែងទៀតបានរលាក់ខ្នង ហើយជ្រូកជាង៤០ក្បាលផ្សេងទៀត និង
គោ៤ក្បាល ត្រូវបានអ្នកស្រុក នាំគ្នាជួយវាយទ្រុង និងគាស់ក្រោលប្រលែងចេញទាន់ពេលវេលា ៕





































