​មន្ត្រី​យោធា​ម្នាក់​ទៅ​ទទួល​កូន​ចេញពី​សាលារៀន​ត្រូវបាន​ចោរប្លន់​ចាក់​ជាច្រើន​កាំបិត យក​ម៉ូតូ​ដោយ​សុ​វត្តិភាព​

0

​ ​ ​ព្រះវិហារ​​បុរស​ម្នាក់​ត្រូវបាន​ចោរប្លន់​ចាក់​ជាច្រើន​ដោយ​កូនកាំបិត អាករ​និង​ពោះ​សុះ​ពេញ​ផ្ទៃមុខ ឈាម​ស្រោ​យ​ពេញ​ដងខ្លួន​និង​មុខ រួច​ចោរប្លន់​យក​ម៉ូតូ​ជីះ​ទៅ​បាត់ បន្សល់ទុក​តែ​កូនកាំបិត ដង​ស្លា​នៅនឹងកន្លែង​កើតហេតុ ។ ហេតុការណ៍​គូរ​ឱ្យ​រន្ធត់​នេះ​បានកើត​ឡើង វេលា​ម៉ោង ១១.០០​នាទី​ព្រឹក នៅ​ថ្ងៃទី ០៤ ខែ​កុ​ម្ភះ ឆ្នាំ ២០១៥ ម្សិលមិញ​នេះ នៅ​ខាងក្រោយ​បញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត ចំងាយ ៣៥០​ម៉ែត្រ ផ្លូវ​ទី​៣ កែង​ខាងក្រោយ​ចំណុច ស្រះ​ក្តុល ស្ថិត​ក្នុងភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។z3
​ អ្នកស្រី អឿន វណ្ណា ត្រូវជា​ប្រពន្ធ​ជនរងគ្រោះ បានឱ្យដឹងថា​ប្តី​របស់គាត់ ត្រូវ​ចោរប្លន់​ចាក់​ជាច្រើន​កាំបិត និង អាករ​ឈាម​ស្រោច​ពេញមុខ និង ដងខ្លួន ឈ្មោះ វ៉ាន់ សុខឿន ភេទ ប្រុស អាយុ ៤៤ ឆ្នាំ មុខរបរ​ជាម​ន្ត្រី​យោធារ វិ​រៈ​លេខ ៣៧១ ចំណុះ​ឲ្យ​កងពលតូច​លេខ​៧ មាន​ទីលំនៅ​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។

ប្រពន្ធ​ជនរងគ្រោះ​បាន​បន្តថា មុនពេល​កើតហេតុ​ប្តី​របស់គាត់​បាន​ជិះ​ម៉ូតូ​ពី​ផ្ទះ​ដើម្បី​ទៅយក​កូន​ចេញពី​សាលារៀន លុះ​ពេលធ្វើ​ដំណើរ​មកដល់​ខាងក្រោយ​ចំណុច​ស្រះ​ក្តុល​ក៏​ជួប​និង បុរស​ទាំង​២​នាក់​បាន​ហៅ​ម៉ូតូ​ជីះ ស្របពេល​ប្តី​របស់គាត់​ឈប់​សួរ បុរស​ទាំង​២​នាក់​ឆ្លើយថា​ជិះ​ម៉ូតូ​ទៅ​ខាងមុខ​បន្តិច​យកលុយ​ប៉ុន្មាន​?​គ្រានោះ​គាត់​ឆ្លើយថា​ឡើង​ម៉ូតូ​មក​ឲ្យ​ប៉ុន្មាន​ក៏បាន ខ្ញុំ​ត្រូវ​ទៅយក​កូន​ចេញពី​សាលារៀន​ដែរ​។​ប្រពន្ធ​ជនរងគ្រោះ​បាន​បន្តថា​ពេល​ឌុប​ជនសង្ស័យ​ទាំង​២​នាក់​មកដល់​ផ្លូវ​ទី​៣​ជា​ផ្លូវកែង​ដែលមាន​សភាព​ស្ងប់ស្ងាត់​និង​អំណោយផល​ល្អ​ក៏​ស្រាប់តែ​ជនសង្ស័យ​ទាំង​២​នាក់​បានធ្វើ​សកម្មភាព​ចាប់​ប្តី​របស់គាត់​អារ​ករ​នឹង​កូនកាំបិត​ដង​ស្លា​ចាក់​ពោះ​នឹង​ចាក់​សុះ​លើ​ផ្ទៃមុខ​និង​ដងខ្លួន​ឈាម​ស្រោច​ពេញ​ខ្លួន ភ្លាមៗ​នោះ​ជនរងគ្រោះ​ស្រ​វេ​ស្រ​វ៉ា​ក្រោកឈរ​ដើម្បី​ឲ្យ​គេ​ជួយ​ទាំង​មាន​អាកា​រះ​របួសធ្ងន់​ឈាម​ស្រោច​ពេញ​ខ្លួន​ពេលនោះ​ជនសង្ស័យ​ទាំង​២​នាក់​យក​ម៉ូតូ​ជនរងគ្រោះ​ជិះ​ចេញទៅ​បាត់ស្រមោល​។​z1
​ ​មន្ត្រីនគរបាល​ស្រុក​បាន​ឲ្យ​ដឹងថា ជនរ​គ្រោះ​ដែល​ត្រូវ​ចោរប្លន់​អារ​ករ​និង​ចាក់​ពោះ​រងរបួស​ធ្ងន់​ឈ្មោះ​វ៉ាន់ សុខឿន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ បំរើការ​ងារ​ជាម​ន្ត្រី​យោធារ​នៅ​វី​រះ​លេខ​៣៧១​ចំណុះ​កងពលតូច​លេខ​៧​មាន​ទីលំនៅ​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ មុនពេល​ត្រូវ​ចោរប្លន់​ម៉ូតូ​បុរស​រូបនេះ​ចេញពីផ្ទះ​ដើម្បី​ទៅយក​កូន​ចេញពី​សាលារៀន​ប៉ុន្តែ​សំណាងអាក្រក់​ទៅដល់​ពាក់​កណ្តាលផ្លូវ​ក៏​ជួប​និង​ជនសង្ស័យ​ទាំង​២​នាក់​ឈរ​ចាំ​ហៅ​ម៉ូតូ​ជិះ​ហើយ​ប្រាប់ថា​ទៅ​ខាងមុខ​បន្តិច​រួច​ជនសង្ស័យ​ទាំង​២​នាក់​ចាប់ផ្តើម​សកម្មភាព​ចាក់​ពោះ​និង​អារ​ករ​ដេក​ស្តូកស្តឹង​ក្នុង​ថ្លុកឈាម​។​

មន្ត្រីនគរបាល​បាន​បន្តថា​ក្រោយពី​ជនរងគ្រោះ​ដឹងខ្លួន​ក៏​ងើប​ដើរ​ហៅ​ឲ្យ​គេ​ជួយ​ទាំង​ដៃ​ក្តោប​ពោះ​និង​ក​ពេលនោះ​ក៏​ផ្អើល​ឆោ​រ​ឡោ​ដល់​សមត្ថកិច្ច នៅក្នុង​តំបន់​នោះ​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​បាន​ឡោមព័ទ្ធ​ចាប់បាន​ជនសង្ស័យ​ទាំង​២​នាក់​ភ្លាមៗ​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត ជនសង្ស័យ ទី​១​ឈ្មោះ ថុ​ន តុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ជនដៃដល់ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រះ​ប្រឡាយ ឃុំ​ត្រាំ​ប៉ោង ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ទី​២​ឈ្មោះ ហឿង ហ៊ា​ប ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ប​ណ្តាះ​អាសន្ន z2

ភូមិ​ស្រអែម​ខាងជើង​ជា​អ្នកផ្តើមគំនិត មន្ត្រីនគរបាល​បាន​បន្តថា ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​យក​ម៉ាក់​វ៉េ​អាល់​ហ្វា​ព​ណ៏​ខ្មៅ​ពាក់​ស្លាក់​លេខ​ព្រះវិហារ 1A 44 36 ស៊េរី​២០១៣​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​បញ្ជូន​មកកាន់​មន្ទីរពេទ្យបង្អែក​១៦​មករា តាម​រថយន្ត​សា​ម៉ុ​យ​មន្ទីរពេទ្យ​ស្រះ​ក្តុ​រ​០១​ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោរ​ដើម្បី​សង្គ្រោះបន្ទាន់​។​